សិស្សនិទ្ទេសAស្ថិតក្នុងក្រុងអរិយក្សត្រស្រុកខ្សាច់កណ្ដាលស្រុកកៀនស្វាយស្រុកមុខកំពូលស្រុកពញាឮនិងស្រុកល្វាឯមចំនួន ៥៩ រូប ដោយមួយរូបៗនឹងទទួល បានម៉ូតូម៉ាកឌ្រីមសង់ ឆ្នាំ ២០២៥ ម្នាក់មួយគ្រឿង និង មួកសុវត្ថិភាពមួយ

ថ្ងៃទី ២០២៤ ខែវិច្ឆិកាឆ្នាំ២០២៤ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល និង ជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងអរិយក្សត្រស្រុកខ្សាច់កណ្តាល ស្រុកល្វាឯមស្រុកកៀនស្វាយ ស្រុកមុខកំពូល និង ស្រុកពញាឮបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលប្រលងជាប់សញ្ញាបត្រទុតិយភូមិនីទ្ទេសAឆ្នាំសិក្សា ២០២៤ចំនួន៥៩រូបមកពីក្រុមអរិក្សត្រស្រុកល្វាឯមស្រុកមុខកំពូលស្រុកខ្សាច់កណ្ដាលស្រុកពញាឮនិងស្រុកកៀនស្វាយ

មានប្រសាសន៍សំណេះសំណាលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នមានប្រសាសន៍ថាដូចយើងទាំងអស់គ្នាបានដឹងហើយ ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានជួយសង្គ្រោះប្រទេសជាតិ និង អាយុ ជីវិត របស់ប្រជាជនកម្ពុជាយើង ឱ្យចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ។ បន្តមកទៀត បើយើងមើលទៅក្រោយត្រឹមឆ្នាំ ១៩៩៨ តាមរយៈ គោលនយោបាយ ឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា បានជួយប្រទេសយើង ឱ្យរួចចាកផុតពីសង្គ្រាមរ៉ាំរ៉ៃ ដែលបានអូសបន្លាយជាច្រើន ទសវត្សរ៍ ព្រមទាំងទទួលបានពេញលេញ នូវសុខសន្ដិភាព ការបង្រួបបង្រួមជាតិស្ថិរភាព នយោបាយ និង សណ្ដាប់ធ្នាប់សង្គមដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិទាំងមូល ។

ដោយទទួលស្គាល់នូវគុណតម្លៃមិនអាចកាត់ថ្លៃបាន នៃសុខសន្តិភាពនៅកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល ជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹង និង ថាមពលទើបបានចេញអនុក្រឹត្យលេខ ០១ អនក្រ.បក្រ ចុះថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ដោយកំណត់ យក ថ្ងៃទី ២៩ ខែ ធ្នូ រៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ។ 

បន្ថែមលើនេះទៀតរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក៏បាន ជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសម្តងទៀត ឱ្យចេញផុតពីវិបត្តិនៃ ជំងឺកូវីដ១៩ តាមរយៈការដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំង ប្រទេស ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ដោយឥតគិតថ្លៃ ។ ទាំងនេះគឺជាស្នាដៃ និង គុណ បំណាច់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ បន្ថែមលើនេះ គណបក្សប្រជាជនកម្ពុជា ក៏បាន និង កំពុងបន្តដឹកនាំប្រទេស ឱ្យមានការអភិវឌ្ឍលើគ្រប់ វិស័យ ទាំងនៅទីក្រុង និង ជនបទ ដូចយើងទាំងអស់គ្នាបានឃើញស្រាប់ ។

បន្ទាប់ពីបានមើលឃើញអំពីស្នាដៃ គុណបំណាច់ និង សមិទ្ធផល យ៉ាងច្រើនសន្ធឹក សន្ទាប់របស់រាជរដ្ឋាភិបាល ក៏ដូចជារបស់គណបក្សប្រជាជនកម្ពុជា យើងទាំងអស់គ្នា ជា ប្រជាពលរដ្ឋជាពិសេស ក្មួយៗយុវជន ជាទំពាំងស្នងឫស្សីដែលកំពុងទទួលមនុញ្ញផលពី សុខសន្តិភាព និង ការអភិវឌ្ឍជាច្រើនឥតគណនា គប្បីចូលរួមថែរក្សា និង ការពារនូវរាល់ សមិទ្ធផលទាំងអស់នេះ ឱ្យបានគង់វង្ស និង បន្តចូលរួមអភិវឌ្ឍប្រទេសជាតិយើង ឱ្យកាន់តែ រីកចម្រើនខ្លាំងក្លាបន្ថែមទៀត ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុ ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់ កណ្តាល បានផ្តល់ឱកាសជាច្រើនដល់យុវជន ដែលមានសមត្ថភាពពិតប្រាកដ ដើម្បីបន្ត ចូលរួមដឹកនាំក្រសួងស្ថាប័ន រាជធានីខេត្ត ក្រុងស្រុកខណ្ឌ មន្ទីរ និង អង្គភាពនានាសំដៅជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែលឿន និង បំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋឱ្យកាន់តែរហ័ស ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាពខ្ពស់ ។

ទន្ទឹមនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានដាក់ចេញ នូវ យុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាល ទី ១ ដោយបានកំណត់យក អាទិភាពគន្លឹះ ៥ គឺ : «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ជាពិសេស គឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅ នឹងបដិវត្តឧស្សាហកម្មទី ៤ និង បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និង សង្គមកម្ពុជា ក៏ដូចជា ឆ្លើយតបនឹងតម្រូវការ ក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិទាំងមូល ។ ក្នុងបរិបទ នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានជំរុញ និង លើកទឹកចិត្តក្មួយៗជាយុវជន ខិតខំសិក្សាស្វែងយល់ និង ប្រើប្រាស់ចំណេះដឹង និង ជំនាញឌីជីថល ឱ្យបានទូលំទូលាយ ដើម្បីទាញយកអត្ថប្រយោជន៍ ជាច្រើន ពីវិស័យឌីជីថល ដែលកំពុងរីកដុះដាលយ៉ាងរហ័ស ។ ជាមួយគ្នានេះ ខ្ញុំក៏សូមឱ្យ ក្មួយៗ ប្រើប្រាស់អ៊ីនធឺណេត និង បណ្តាញសង្គម ដោយប្រយ័ត្នប្រយែងផងដែរ ដោយសារ ខ្លឹមសារមួយចំនួនដែលត្រូវបានចែកចាយ មានលក្ខណៈអវិជ្ជមាន និង មិនសូវមានប្រយោជន៍ ពោលគឺ ព្យាយាមប្រើប្រាស់វិស័យឌីជីថល ជាប្រយោជន៍នៃការសិក្សារៀនសូត្រ ឬ ការស្រាវជ្រាវ ឱ្យបានជាអតិបរមា ជាជាងចំណាយពេលច្រើន សម្រាប់គ្រាន់តែជាការកំសាន្តសប្បាយ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នបានស្នើដល់ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ជាថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន, ក៏ដូចជា ក្រុមការងាររាជរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់, គណៈអភិបាលខេត្ត, គណៈអភិបាលក្រុង/ស្រុក និង គណៈបញ្ជាការ ឯកភាពគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់លើការងារសំខាន់មួយចំនួន ដូចខាងក្រោម ៖

១-ក្រុមការងាររាជរដ្ឋាភិបាល និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះមូលដ្ឋាន ឱ្យ បានជាប់ជាប្រចាំ និង ត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ និង បញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព, គណនេយ្យភាព និង យុត្តិធម៌, ជាពិសេស សំណូមពរ និង បញ្ហាប្រឈម ដែលត្រូវបានលើកឡើង ក្នុងវេទិកាសាធារណៈ នាពេលកន្លង មក ។ ចំពោះសំណូមពរ និង បញ្ហាប្រឈមទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយ របស់ខ្លួន ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីចាត់វិធានការដោះស្រាយ និង ឆ្លើយតបឱ្យ បានឆាប់ ទៅតាមលទ្ធភាពជាក់ស្តែង ។ ក្នុងករណីរដ្ឋបាលខេត្ត មិនមានលទ្ធភាពដោះស្រាយ, សូមរាយការណ៍បន្តជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមសមត្ថកិច្ចរៀងខ្លួន ដើម្បីចាត់វិធានការ បន្ត ។

២-គណៈអភិបាលខេត្ត និង ក្រុង/ស្រុក ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចាត់ វិធានការបង្ការ និង បង្ក្រាបលែ្បងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការជួញដូរគ្រឿងញៀន, ការជួញដូរមនុស្ស, ការបង្ខិតបង្ខំពលកម្ម, អំពើលួច, ឆក់, ប្លន់ និង សកម្មភាពក្មេងទំនើង ឱ្យមានប្រសិទ្ធភាព និង ឱ្យបានតឹងរឹង ជាប់ជាប្រចាំ, ព្រមទាំងគិតគូរត្រៀមវិធានការ និង មធ្យោបាយនានា ក្នុងការបង្ការ និង ពន្លត់អគ្គិភ័យ, ជាពិសេស នៅតាមរោងចក្រ, សហគ្រាស, ផ្សារ ក៏ដូចជាផ្ទះរបស់ប្រជាពលរដ្ឋ ។ ទន្ទឹមនេះ, ប្រជាពលរដ្ឋ, ជាពិសេស ក្មួយៗជាយុវជន,ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដោយត្រូវចងចាំជានិច្ចថា គ្រឿងញៀនបំផ្លាញខ្លួនយើង, គ្រួសារយើង និង ប្រទេសជាតិរបស់យើង ។ 

៣-អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញ និង លើកកម្ពស់ការផ្តល់សេវាសាធារណៈ នានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ដើម្បី ឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ដែលកាន់តែកើនឡើង ក្នុងពេលដែលប្រទេស យើង កំពុងមានការរីកចម្រើនយ៉ាងរហ័ស ។ ចំពោះការផ្តល់សេវារដ្ឋបាល តាមការិយាល័យ ច្រកចេញចូលតែមួយ, រដ្ឋបាលក្រុង/ស្រុក ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុង ការគ្រប់គ្រង, ការចាត់ចែង និង ការគាំទ្រពេញលេញ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវារដ្ឋបាល កាន់តែងាយស្រួល និង កាន់តែឆាប់, ប្រកបដោយតម្លាភាព និង គណនេយ្យភាព ។ និង

៤-ក្រុមការងាររាជរដ្ឋាភិបាល និង អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់សម្អាត បរិស្ថាន និង ដាំដើមឈើនៅតាមទីសាធារណៈ, សាលារៀន និង វត្តអារាម, ព្រមទាំងបំផុស ប្រជាពលរដ្ឋ ឱ្យចូលរួមដាំដើមឈើ នៅលើដីទំនេរក្នុងបរវេណផ្ទះ ដើម្បីចូលរួមលើកសម្រស់ សោភ័ណភាពភូមិ/ឃុំរបស់យើង, បង្កើនគម្រងបៃតង និង ចូលរួមទប់ស្កាត់ការឡើងកំដៅ ផែនដី ផងដែរ ។ ជាមួយគ្នានេះ, រដ្ឋបាលខេត្ត និង ក្រុង-ស្រុក ត្រូវខិតខំសហការសម្រប- សម្រួល និង គាំទ្រដល់ការរៀបចំរមណីយដ្ឋាន, ទីតាំងទេសចរណ៍ និង ការរៀបចំក្រុង-ស្រុក ឱ្យមានសោភ័ណភាព, មានភាពទាក់ទាញ, មានបរិស្ថានស្អាត និង អនាម័យល្អ ព្រមទាំង មានសណ្តាប់ធ្នាប់ល្អ, ក៏ដូចជាខិតខំបង្កើតផលិតផលទេសចរណ៍ថ្មីបន្ថែម នៅក្នុងមូលដ្ឋាន ដែលមានសក្តានុពលទេសចរណ៍ និង ជំរុញលើកទឹកចិត្ត ឱ្យសហគមន៍ក្នុងមូលដ្ឋាន ចូលរួម ឱ្យបានសកម្ម ក្នុងការអភិវឌ្ឍទេសចរណ៍នៅហ្នឹងកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុង ស្រុក និង ក្រៅប្រទេស ឱ្យមកកំសាន្តកាន់តែច្រើន សំដៅបង្កើនប្រាក់ចំណូលគ្រួសារ និង កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាំងនោះ ។នៅក្នុងឱកាសនេះផងដែរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានផ្ដល់ថវិកាលើកទឹកចិត្តដល់សិស្សនិទេ្ទសBម្នាក់ៗទទួលបានថវិកា 20 ម៉ឺនរៀលសិស្សនិទ្ទេសCថវិកា 15 ម៉ឺនរៀលនិងជូនលោកគ្រូបង្រៀនថ្នាក់ទី 12 នៅថវិកា 20 ម៉ឺនរៀល។