សៀវភៅ “មាគ៌ាជីវិត” បានដាក់សម្ពោធជាផ្លូវការនៅមជ្ឈមណ្ឌលសហប្រតិបត្តិការ CJCC

 ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ មជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន CJCC បានរៀបចំពិធីសម្ពោធជាផ្លូវការរបសសៀវភៅ “មាគ៌ាជីវិត” ក្រោមអធិបតីភាព ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា រួមទាំង ឯកឧត្ដមបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI)។

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានមោទកភាពយ៉ាង ក្រៃលែងដោយទទួលបានសិទ្ធិអនុញ្ញាតបកប្រែសម្រួលសៀវភៅដែលមានចំណងជើងដើម Ikikata (ជាភាសាជប៉ុន) ឬ មាគ៌ាជីវិត (ជាភាសាខ្មែរ)ទៅជាភាសាខ្មែរនិងការបោះពុម្ពផ្សាយសៀវភៅជា ភាសាខ្មែរ។ ចាប់តាំងពីការចេញផ្សាយលើកទី១ជាភាសាជប៉ុននៅក្នុងឆ្នាំ២ ទី១ជាភាសាជប៉ុននៅក្នុងឆ្នាំ២០០៤ រហូតមកដល់ បច្ចុប្បន្ន សៀវភៅនេះត្រូវបានលក់អស់ចំនួនប្រមាណ ប្រាំពីរលានប្រាំមួយសែនបីម៉ឺនក្បាលនៅទូទាំង ពិភពលោក (ក្នុងនោះមួយលានប្រាំសែនក្បាលបានលក់ក្នុងប្រទេសជប៉ុន) ព្រមទាំងត្រូវបានបកប្រែ ជាភាសាបរទេសផ្សេងទៀតចំនួនដប់ប្រាំបួនភាសា។ សៀវភៅ មាគ៌ាជីវិត គឺជាស្នាដៃ និងជាមគ្គទេសក៍ដ៏សំខាន់មួយក្នុងការលើកស្ទួយស្មារតីសម្រាប់ការ ដឹកនាំតម្រង់ទិសជីវិតបុគ្គល គ្រួសារ ស្ថាប័ន និងសង្គម ដែលយើងបាននិងកំពុងជួបប្រទះនាពេល សព្វថ្ងៃ ។

 សូមជម្រាបថាគោលសំខាន់ៗ ក្នុងសៀវភៅ មាគ៌ាជីវិតនេះត្រូវបានរៀបរៀងឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងអំពី ៖

១ អត្ថន័យនៃការរស់រានមានជីវិត ឬគោលបំណងនៃជីវិតរស់នៅក្នុងនាមជាមនុស្សជាតិ ដែលត្រូវជួប ប្រទះទាំងសេចក្តីសុខ និងសេចក្តីទុក្ខ ឬសំណាងល្អ និងសំណាងអាក្រក់ ពឹងផ្អែកចំបងលើភាពសុទិដ្ឋិនិយម ច្បាប់នៃការស្រូបទាញ ច្បាប់កម្មផល ការតាំងចិត្តដ៏មុតស្រួចក្នុងការសម្រេចគោលដៅ ដោយឃ្មាតខ្មីធ្វើការយ៉ាងស្វិតស្វាញឥតខ្លាចនឿយហត់ (ខន្តី) ការគិតគូរដល់ប្រយោជន៍អ្នកដទៃ (បរទត្ថភាព) និងការរស់ក្នុងគ្រាបច្ចុប្បន្នឱ្យបានល្អត្រឹមត្រូវពេញលេញ។

២ ឥទ្ធិពលដ៏អស្ចារ្យនៃ”ការគិត”ដែលអាចបង្កើតលទ្ធផលនៃជីវិតរស់នៅ និងការងារ បានជាផល វិជ្ជមាន ឬអវិជ្ជមាន តាមរយៈផលគុណរវាង ការគិត x ការខិតខំប្រឹងប្រែង x សមត្ថភាព ហើយដែល ក្នុងនោះ “ការគិត” គឺជាកត្តាសំខាន់បំផុតតែមួយគត់ដែលអាចមានតម្លៃវិជ្ជមាន ឬអវិជ្ជមាន៕