ស្តង់ចំនួន ៧៤ស្តង់ របស់ផ្នែកពាក់ព័ន្ធនិងវិស័យមីន បានដាក់តាំងបង្ហាញអំពីឧបករណ៍ សម្ភារៈ និងសកម្មភាពផ្សេងៗអំពីវិស័យមីន នៅក្នុងពិព័រណ៍អ បអរសាទរកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ។ 

ស្តង់ចំនួន ៧៤ស្តង់ របស់ផ្នែកពាក់ព័ន្ធ និងវិស័យមីន បានដាក់តាំងបង្ហាញអំពីឧបករណ៍ សម្ភារៈ និងសកម្មភាពផ្សេងៗអំពីវិស័យមីន នៅក្នុងពិព័រណ៍អបអរសាទរកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ 

ស្តង់ទាំង៧៤ មានការចូលរួមពីវិស័យចំនួន២ គឺវិស័យមីន និងវិស័យមនុស្សធម៌ ដែលបានរៀបចំឡេីងក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយ អំពីវិស័យមីន ដើម្បីបំបិទនូវការផលិត ការដឹកជញ្ជូន ការប្រើប្រាស់ នៅលើពិភពលោកទាំងមូល ។ ពិសេសវិស័យទេសចរណ៍ក៏បានចូលរួម ក្នុងការដាក់តាំងពិព័រណ៍ផងដែរ ដោយវិស័យទេសចរណ៍ បានចូលរួមតាមបង្ហាញនូវអ្វីដែលខេត្តសៀមរាបមាន បង្ហាញជូនទៅកាន់ភ្ញៀវទេសចរណ៍ និងគណៈប្រតិភូ ដែលអញ្ជើញមកពីបណ្ដា ប្រទេស រដ្ឋភាគី និងអង្គការដៃគូ ពាក់ព័ន្ធអនុសញ្ញាអូតាវ៉ា ចំនួន១៥០ប្រទេស។ 

គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន គឺជាវេទិកាដែលកម្ពុជា នឹងបញ្ជាក់ជូន សហគមន៍អន្តរជាតិ ពីការប្តេជ្ញាចិត្ត ចំពោះការបោសសម្អាតមីនប្រឆាំងមនុស្សឱ្យអស់ និងពិនិត្យ មើលលើ វឌ្ឍនភាពនៃការអនុត្តផែនការសកម្មភាពកន្លង មក ។ កម្ពុជា គ្រោង នឹង ដាក់ ចេញ នូវ ការ ងារ អាទិភាព ចំនួន ៣ រួម មាន ៖ 

១. ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា៖ ជំរុញ ប្រទេសមិនមែនរដ្ឋភាគីឱ្យចូលរួមជារដ្ឋភាគី ឬចូលរួមកិច្ចប្រជុំ ឬអនុវត្តទិដ្ឋភាពនានានៃអនុសញ្ញា 

២. ពង្រឹងការអនុវត្តមាត្រា៥នៃអនុសញ្ញា៖ បោសសម្អាតមីនប្រឆាំងមនុស្ស និង  

៣. ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។