ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុនាថ្ងៃទី ១៨ខែកញ្ញាឆ្នាំ ២០២៤ បានជន់លិចស្រុកចំនួន ២និង២ក្រុង

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤បានបង្កឲ្យជនលិចស្រុកចំនួន២និងក្រុងចំនួន ២ក្នុងនោះរួមមាន ៖
១-ស្រុកស្ទឹងហាវ: ទីតាំងស្ថិតនៅចំណុចដីសម្បទានសង្គមកិច្ច ភូមិ១​ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មាន​ប្រជាពករដ្ឋរងគ្រោះចំនួន​ ១១គ្រួសារ ស្មេីនឹង​ចំនួន​ ៣៤នាក់។ បានជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ស្ថិតនៅទីតាំងនោះ មកលេីទីតាំងមានសុវត្ថិភាព​ នៅមណ្ឌលសុខភាពអូរតាសេកអស់ហេីយ ម៉្យាងវិញទៀតពុំមានប្រជាពលរដ្ឋរងគ្រោះដល់អាយុជីវិតនោះឡេីយ។
២-ស្រុកកំពង់សីលា: មិនមានជន់លិចនោះទេ។
៣-ក្រុងព្រះសីហនុ: មានការជន់លិចនៅតំបន់ក្បាលឆាយ និងតំបន់ទំនាបមួយចំនួន។
៤-ក្រុងកោះរ៉ុង: មានភ្លៀងធ្លាក់ខ្លាំងហូរមកពីលើភ្នំបណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ធចំនូន ៤ខ្នង ការខូចខាតរួមមាន: ស្រុតបង្គោលភ្លើងចំនួន១ដើម និងហូរច្រោះស្រុតផ្លូវបេតុងប្រវែង៦មែត្រ ខូចខាតផ្ទះសំបែងចំនួន៤គ្រួសារ។
៥-ស្រុកព្រៃនប់: ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង​ សរុប ៤៤៩គ្រួសារ​ ក្នុងនោះ
-ឃុំព្រៃនប់​ ១១៥គ្រួសារ
-ឃុំទួលទទឹង​ ១៥៧គ្រួសារ
-ឃុំអណ្តូងថ្ម​ ១៧៧គ្រួសារ
បញ្ជាក់៖​ មិនមានផលប៉ះពាល់ដល់ទ្រព្យសម្បត្តិ​ និងអាយុជីវិតរបស់ប្រជាពលរដ្ឋឡេីយ។
ចំពោះមុខដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមម៉ាង ស៉ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចម្រុះចុះផ្ទាល់ដល់ទីតាំងជំនន់ទឹកភ្លៀងជនលិចផ្ទះប្រជាពលរដ្ឋ និងឱ្យកម្លាំងសមត្ថកិច្ចអាជ្ញាធរទាំងអស់ចុះនៅតាមគោលដៅដែលប្រឈមនឹងការជនលិចដោយទឹកភ្លៀង ដើម្បីត្រៀមជួយជម្លៀស សង្គ្រោះប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព ខណៈស្ថានភាពអាកាសធាតុភ្លៀងនៅតែបន្តធ្លាក់នៅឡើយ៕
ដោយ ៖ ប៉ៃ សុឃីម