ស្ថានភាពព្យុះទីហ្វុង-ទឹកជំនន់ដ៏អាក្រក់មិនអាចក្លាយជាឧបសគ្គរារាំងដំណើរបើកសវនាកាកាត់ទោសប្រហារជីវិតមេខ្លោងពុករលួយជាមហាសេដ្ឋី Truong My Lan ជាលើកទី២បានឡើយ!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថាអតីតមហាសេដ្ឋីអចលនទ្រព្យវៀតណាមអ្នកស្រី Truong My Lan ដែលត្រូវបានតុលាការវៀតណាប្រកាសកាត់ទោសប្រហារជីវិតនាពេលកន្លងមក ពីបទក្លែងបន្លំហិរញ្ញវត្ថុបានចូលខ្លួនមកកាន់តុលការជាថ្មីជាលើកទី២នៅថ្ងៃព្រហស្បតិ៍នេះ ស្តីពីការកាត់ក្តីបន្តលើរូបអ្នកស្រីក្នុងសំណុំរឿងក្លែងបន្លំដ៏ធំបំផុតក្នុងប្រទេសវៀតណាមដដែល តាមកាលកំណត់ បើទោះបីវៀតណាមកំពុងស្ថិតក្នុងគ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ក៏ដោយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថាអ្នកស្រី Lan គឺជាអ្នកជំនួញដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញត្រូវបានតុលាការប្រកាសកាត់ទោសប្រហារជីវិតកាលពីខែមេសាពីបទក្លែងបន្លំថវិកាចំនួន១២.៥ប៊ីលានដុល្លារដែលស្មើនឹងជិត៣% នៃGDP សរុបប្រចាំឆ្នាំ២០២២ក្នុងប្រទេសនេះ ហើយបូកទាំងទោស គ្រប់គ្រងដោយខុសច្បាប់លើធនាគារដ៏ធំមួយនៅវៀតណាម និងអនុញ្ញាតឱ្យមានប្រាក់កម្ចីមិនសមស្របដែលបណ្តាលឱ្យខាតបង់ចំណូលរដ្ឋចំនួន២៧ប៊ីលានដុល្លារអាម៉េរិកថែមទៀត។ នៅក្នុងសវនាការកាត់ក្តីជាលើកទីនេះ អ្នកស្រី My Lan បានប្រឈមមុខនឹងបទចោទប្រកាន់ថ្មីទៀត រួមទាំងបទកាន់កាប់ទ្រព្យសម្បត្តិក្លែងបន្លំ និងករណីលាងលុយកខ្វក់ផងដែរ។ យោងតាមការស៊ើបអង្កេតរបស់ប៉ូលីសបានឲ្យដឹងថាអ្នកស្រី Lan ធ្លាប់បើកយុទ្ធនាការរៃអង្គាសរកប្រាក់បន្ថែមបានជាង៣០ទ្រីលានដុងដែលស្មើនឹង១.២ប៊ីលានដុល្លារអាម៉េរិកពីក្រុមអ្នកវិនិយោគជិត៣៦០០០ក្រុមហ៊ុនឯណោះ តាមរយៈការចេញមូលបត្របំណុលរបស់រយៈក្រុមហ៊ុនបុត្រសម្ព័ន្ធអ្នកស្រីចំនួន៤ផ្សេងទៀត ដោយតែមានរបាយការណ៍ស្រាវជ្រាវមួយបានឲ្យដឹងថាចំនួនទឹកប្រាក់ទាំងនោះគឹមិនបានយកទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវនោះទេ ហើយក្រុមហ៊ុនរបស់អ្នកស្រី Lan មិនអាចសងទៅឲ្យអ្នកវិនិយោគរបស់អ្នកស្រីវិញបានទេ។ យោងតាមការស៊ើបអង្កេតបានរកឃើញថាក្រុមហ៊ុនចំនួន២១គឺស្ថិតក្រោមក្រុមហ៊ុន Van Thinh Phat របស់អ្នកស្រី Lan បានផ្ទេរដោយខុសច្បាប់ក្នុងតម្លៃជាង៤.៥ប៊ីលានដុល្លារអាម៉េរិកទាំងក្នុងនិងក្រៅប្រទេសវៀតណាមក្នុងរយៈពេល១០ឆ្នាំចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ ២០២២។ ចំពោះបទចោទប្រកាន់លាងលុយកខ្វក់របស់អ្នកស្រី Lan វិញ បានរកឃើញថាក្រុមហ៊ុនអ្នកស្រីបានសម្អាតសាច់ប្រាក់ជាង៤៤៥ទ្រីលានដុងដែលស្មើនឹង១៨លានប៊ីលានដុល្លារអាម៉េរិក ដែលទទួលបានសកម្មភាពក្លែងបន្លំគ្រប់រូបភាពទាំងអស់។ មកដល់ពេលនេះតុលាការបានរកឃើញជនជាប់ចោទចំនួន៣៣នាក់ផ្សេងទៀតដែលពាក់ព័ន្ធនឹងករណីនេះក៏ស្ថិតនៅសវានាកាត់ក្តីនេះដែរ ដែលតុលការវៀតណារំពឹងថាយ៉ាងយូរគឺមានរយៈពេល១ខែ និងបញ្ចប់។ សូមបញ្ជាក់ថា អ្នកស្រី Lan គឺជាប្រធានក្រុមហ៊ុនដ៏ធំសម្បើមមួយដែលបានបើកក្រុមហ៊ុនសន្ធឹកសន្ធាប់លើវិស័យអភិវឌ្ឍផ្ទះល្វែងបែពប្រណីត សង់សណ្ឋាគារ លក់ការិយាល័យ និងផ្សារទំនើបត្រូវប៉ូលីសវៀតណាមចាប់ខ្លួននៅឆ្នាំ២០២២ និងជាឆ្នាំដែលវៀតណាមប្រើកណ្តាប់ដៃដែកបោសសំអាតអំពើពុករលួយ រុះរើរដ្ឋមន្រ្តីធំៗ ដែលសូម្បីថ្នាក់នាយករដ្ឋមន្រ្តី ប្រធានាធិបតីក៏ផ្លាស់ប្តូរញឹកញ៉ាប់ដែរ ប៉ុន្មានឆ្នាំចុងក្រោយនេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ