ស្ថាប័នជាតិ គ.ជ.គ.ម គាំទ្រអង្កការការីតាសកម្ពុជា និងអង្កការ (CRS) ប្រកាសជាផ្លូវការដាក់អោយដំណើរគម្រោងកសាងភាពធនរបស់សហគមន៍ នៅប្រទេសកម្ពុជា មានឃុំចំនួន៤ ក្នុងស្រុកកណ្តៀង ខេត្តពោធិសាត់
ស្ថាប័នជាតិ គ.ជ.គ.ម គាំទ្រអង្កការការីតាសកម្ពុជា និងអង្កការស៊ី អារ អែស (CRS) បានប្រកាសជាផ្លូវការដាក់អោយដំណើរគម្រោងកសាងភាពធនរបស់សហគមន៍ នៅប្រទេសកម្ពុជា មានឃុំចំនួន៤ ក្នុងស្រុកកណ្តៀង ខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានវត្តមានពី ឯកឧត្តម ឃុន សុខា អគ្គលេខាធិការរងតំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរង ខេត្តពោធិ៍សាត់ និងមន្ត្រីស្រុក ឃុំ សហគមន៏មូលដ្ឋាន។
សម្រាប់រយៈពេល១ឆ្នាំ នៃគម្រោងកសាងភាពធនរបស់សហគមន៍ មានយុទ្ធសាស្ត្រធំៗចំនួន ០២ដូចខាងក្រោម៖
យុទ្ធសាស្ត្រទី១៖ ធានាថាសហគមន៍ដែលមានហានិភ័យខ្ពស់ មានសមត្ថភាពក្នុងការត្រៀមបង្ការ កាត់ បន្ថយ និង ឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានា ជាពិសេសគ្រោះទឹកជំនន់ ប្រកបដោយប្រសិទ្ធភាព។
យុទ្ធសាស្ត្រទី២៖ រចនាសម្ព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងប្រព័ន្ធផ្តល់ ទិន្នន័យ ត្រៀមបង្ការ ឆ្លើយតបនឹងគ្រោះមហន្តរាយដំណើរការប្រកបដោយប្រសិទ្ធភាពដើម្បីត្រៀម លក្ខណៈ គ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។
ប្រសិទ្ធភាពនៃការអនុវត្តគម្រោង ក្រុមការងាររបស់គម្រោងបានរៀបចំឱ្យ មានជាសិក្ខាសាលា នេះឡើងក្នុងគោលបំណងផ្សព្វផ្សាយពី ទៅដល់ភាគីពាក់ព័ន្ធចាប់ពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមជាមួយនឹងដៃគូអភិវឌ្ឍនានា ប្រតិបត្តិការការងារផ្តោតលើការងារត្រៀមបង្ការឆ្លើយតបនឹងគ្រោះមហន្តរាយផ្សេងៗជាពិសេសលើគ្រោះមហន្តរាយ ដែលបណ្តាលមកពីទឹកជំនន់។
ឯកឧត្តម ឡាយ វិសិដ្ឋ មានប្រសាសន៍ថា កម្មវិធីប្រកាសជាផ្លូវការក្នុងការអនុវត្តគម្រោង ”កសាងភាពធន់ករបស់សហគមន៍ ក្នុងប្រទេសកម្ពុជា” នៅក្នុងខេត្តពោធិ៍សាត់នាពេលនេះ។ ក្នុងនាមជា លេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលជាសេនាធិការអោយថ្នាក់ជាតិ ក៏សូមគាំទ្រ និងថ្លែងអំណរគុណដល់អង្គការការីតាសកម្ពុជា និងអង្គការស៊ីអារអែសនឹងពង្រីកគម្រោងរបស់ខ្លួនលើការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ក្នុងខេត្តពោធិសាត់ និងយកធ្វើគម្រោង ឃុំចំនួនបួនក្នុងស្រុកកណ្តៀង ដែលកំពុងត្រូវការកសាងសមត្ថភាព និងហរដ្ឋារចនាសម្ព័ន្ធ ដែលធន់នឹងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម ឃុន សុខា បានដឹងថាគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុគឺជារបៀបវារៈមួយ ដែលប្រទេសទាំងអស់ នៅទូទាំងពិភពលោកកំពុងមានការព្រួយបារម្ភ និងបង្កើនការយកចិត្តទុកដាក់ដោយធ្វើការពង្រឹងសមត្ថភាព លើគ្រប់វិស័យ ដើម្បីធានានូវការឆ្លើយតប និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងនោះប្រទេសកម្ពុជា ក៏បាននឹងកំពុងពង្រឹងសមត្ថភាពដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើផែនការត្រៀមបម្រុងឆ្លើយតបនឹងគ្រោះអាសន្នរួចជាស្រេចហើយផងដែរ។ ឯកឧត្តម ឃុន សុខា បន្តថា គ ជ គ ម បានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលអនុវត្តការងារការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីបង្ករលក្ខណៈងាយស្រួល ដល់អង្គការបានអនុវត្តគម្រោងរបស់ខ្លួន ដោយធ្វើការសហការជាមួយថ្នាក់ក្រោមជាតិនូវកិច្ចការគ្រោះមហន្តរាយ។
គូសបញ្ជាក់ថាភាពធន់របស់សហគមន៍ ក្នុងប្រទេសកម្ពុជា” ជាគម្រោងថ្មីមួយដែល អង្គការការីតាសកម្ពុជា និងអង្គការ ស៊ី អារ អែស (CRS) បានសហការដើម្បីអនុវត្តគម្រោងរួមគ្នា នៅក្នុង គោលដៅ មានចំនួន៤ឃុំ គឺឃុំរាំងទិល ឃុំស្រែស្តុក ឃុំស្យា និងឃុំកញ្ជរ នៃស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលគម្រោងនេះចាប់ផ្តើមអនុវត្តសកម្មភាពចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដល់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដែលគ្រោងអ្នកទទួល ផលផ្ទាល់ចំនួន ៣០៧នាក់។