នៅទីតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវបានគេឃើញស្ទើតែគ្រប់ប្រទេសទាំងអស់ មានការតបណ្តាញខ្សែកាប្លិ៍លើអាកាស នោះក៏ដោយសារតែ បច្ចេកវិទ្យាបច្ចេកទេស ធនធានមនុស្ស ការគ្រប់គ្រងមិនទាន់បានល្អ និងកង្វះថវិកា។ តែយ៉ាងណា បច្ចេកទេសបច្ចុប្បន្ន មានការរីកចម្រើន ហើយការចូលរួមវិនិយោគ ពីសំណាក់ក្រុមហ៊ុនជំនាញ បានចូលរួមចំណែក ការកែលម្អបញ្ហាទាំងនោះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទុកចិត្តបាន។
តើអ្វីជាគ្រោះថ្នាក់ដែលមើលមិនឃើញនៃបណ្តាញខ្សែកាប្លិ៍លើអាកាស?
បណ្តាញខ្សែកាប្លិ៍លើអាកាស (ដូចជាខ្សែអគ្គិសនី ខ្សែទូរគមនាគមន៍ជាដើម) ជាធម្មតាបានអូសកាត់ទទឹងផ្លូវ និងគ្របដណ្តប់លើអាកាសពេញទីក្រុង ដែលធ្វើឲ្យមើលទៅឃើញសភាពស្កេកស្កះ និងរញ៉េរញ៉ៃ ជាពិសេសនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុង តំបន់ទេសចរណ៍ និងតំបន់អភិរក្សប្រវត្តិសាស្ត្រ និងវប្បធម៌ វាបានធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុងទាំងមូល។
ខ្សែកាប្លិ៍អុបទិកលើអាកាសត្រូវបានឲ្យឃើញនៅលំហអាកាស និងងាយរងផលប៉ះពាល់ដោយកត្តាគ្រប់បែបយ៉ាង ជាពិសេសក្នុងអំឡុងពេលអាកាសធាតុមិនល្អ ឬគ្រោះឧប្បត្តិហេតុ ខ្សែភ្លើងអាចដួលរលំដោយប៉ះកកិត ឆ្លងចរន្ត ដាច់រលាត់ ថែមទាំងអាចបណ្តាលឱ្យឆេះខ្សែអគ្គិសនី ជាងនេះទៅទៀត ខ្សែភ្លើងចាស់ ឬលើសទម្ងន់ ក៏អាចបង្កជាអគ្គីភ័យបានដែរ ដោយសារកំដៅ។ ទាំងនេះបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សុវត្ថិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិរបស់ប្រជាជន។
ខ្សែកាប្លិ៍អុបទិកលើអាកាសព្យួរក្នុងលំហអាកាសក្នុងរយៈពេលយូរ និងប៉ះពាល់ដល់ការលូតលាស់របស់ដើមឈើ ដែលអាចនាំអោយមានការកាត់ដើមឈើមិនបានត្រឹមត្រូវ និងបំផ្លាញភាពស្រស់បំព្រងក្នុងទីក្រុង។ ខ្សែកាប្លិ៍អុបទិកពីលើអាកាសលាតសន្ធឹងនៅខាងក្រៅ ហើយត្រូវប៉ះនឹងខ្យល់ និងព្រះអាទិត្យក្នុងរយៈពេលយូរ ដែលបណ្តាលឱ្យមានការដាច់ និងគ្រោះថ្នាក់នៃខ្សែកាប្លិ៍អុបទិកជាញឹកញាប់ ដែលធ្វើឱ្យគុណភាពនៃសេវាទូរគមនាគមន៍ទូរស័ព្ទ និងអ៊ីនធឺណិតចុះខ្សោយ។
២. តើការកាត់ទម្លាក់បណ្តាញខ្សែកាប្លិ៍អុបទិកលើអាកាសមករត់ក្នុងបំពង់ក្រោមដីក្នុងរាជធានីភ្នំពេញមានអត្ថប្រយោជន៍អ្វីខ្លះ?
ការកាត់ទ្លាក់បណ្តាញខ្សែកាប្លិ៍អុបទិកលើអាកាសមករត់ក្នុងបំពង់ក្រោមដីមានអត្ថប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន វាអាចសម្អាត “សំបុកពីងពាង” និងធ្វើឱ្យទីក្រុងភ្នំពេញមានសោភ័ណភាពស្អាត និងបរិស្ថានល្អ និងផ្តល់ឱ្យប្រជាជននូវផ្ទៃមេឃពណ៌ខៀវ ពពកពណ៌ស និងបរិស្ថានស្អាត។
ការកាត់ទម្លាក់បណ្តាញខ្សែកាប្លិ៍អុបទិកលើអាកាសមករត់ក្នុងបំពង់ក្រោមដី អាចជួយពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។តាមរយៈការផ្ទេរបណ្តាញខ្សែកាប្លិ៍លើអាកាសមករត់ក្នុងបំពង់ក្រោមដីវិញ វាមិនត្រឹមតែជួយបង្កើនទំហំដី និងកាត់បន្ថយការខូចខាតដល់ខ្សែក្រវាត់ពណ៌បៃតង និងទេសភាពធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើអោយប្រសើរឡើងយ៉ាងខ្លាំងនូវសុវត្ថិភាពសាធារណៈ និងកាត់បន្ថយគ្រោះអគ្គីភ័យ និងគ្រោះថ្នាក់សុវត្ថិភាពផ្សេងទៀត។
ការកាត់ទម្លាក់បណ្តាញខ្សែកាប្លិ៍អុបទិកលើអាកាសមករត់ក្នុងបំពង់ក្រោមដី ក៏អាចជួយឱ្យប្រតិបត្តិករទូរគមនាគមន៍កាត់បន្ថយឧបសគ្គបណ្តាញ កាត់បន្ថយការដាច់ខ្សែ ឬដាច់សេវា និងធ្វើអោយគុណភាពទូរគមនាគមន៍កាន់តែប្រសើរឡើង។ ខ្សែកាប្លិ៍អុបទិកដែលកប់ក្នុងដី ជៀសវាងពីការរំខានពីកត្តាខាងក្រៅដូចជាអាកាសធាតុ គ្រោះធម្មជាតិ និងសកម្មភាពរបស់មនុស្ស និងកាត់បន្ថយការបាត់បង់សេវា និងការរំខានអេឡិចត្រូម៉ាញេទិក ពន្យារអាយុកាលប្រើប្រាស់នៃបណ្តាញខ្សែកាប្លិ៍អុបទិក និងធានានូវភាពជឿជាក់ និងស្ថេរភាពយូរអង្វែងនៃបណ្តាញ។