ហាងលក់ផ្កា King Flower គ្រោងបង្កើតសួនផ្កា នៅខេត្តកំពង់ស្ពឺ និងមណ្ឌលគិរី និងបម្រើ ដល់វិស័យទេសចរណ៍

ហាងលក់ផ្កា មួយកន្លែង ដែលមានទីតាំង នៅរាជធានីភ្នំពេញ King Flower ដែលជា ហាងលក់ផ្កានាំ ចូលពីខេត្តយូណាន ប្រទេសចិន ដែលមានភាពល្បីល្បាញ ខាងដាំផ្កា និងវិស័យទេសចរណ៍ គ្រោងបោះទុនវិនិយោគ លើការដាំផ្កា នៅខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរី ដើម្បីផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក និងបម្រើ ដល់វិស័យទេសចរណ៍ ។

ក្រៅពីរាជធានីភ្នំពេញ ហាងលក់ផ្កា ដែលទើបបើកសម្ពោធហាង របស់ខ្លួនកាលពីពេលថ្មីៗនេះគ្រោងពង្រីកសាខា របស់ខ្លួន ទៅកាន់បណ្ដាខេត្ត ផ្សេងៗ ជាពិសេស គឺខេត្តសៀមរាបតែម្តង បើតាមការឲ្យដឹងពី ម្ចាស់ហាងផ្កា King Flower បានឲ្យដឹងថា ម្ចាស់កម្មវិធីមង្គលការ ឬបុណ្យធំ ដែលទិញ ផ្កាពីហាង របស់ខ្លួន នឹងទទួលបានសំបុត្រយន្តហោះ ទៅកម្សាន្ត នៅតាមតំបន់ទេសចរណ៍នានា ក្នុងខេត្តយូណានចន្លោះពី ៤ថ្ងៃទៅ១សប្ដាហ៍ និងកាដូ ជាច្រើនថែមទៀត ។

ពិធីបើកសម្ពោធហាង King Flower មានការអញ្ជើញជាវត្តមាន ពីរឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងលោកជំទាវ កាលពីពេលថ្មីៗកន្លងទៅនេះ ។ 

លោកស្រី Zhang Xiaohua ម្ចាស់ហាងផ្កា King Flower ដែលទើបបើកសម្ពោធដំណើរការ ហាងថ្មី របស់ខ្លួន បានគួសបញ្ចាក់ថា ហាងផ្ការបស់លោកស្រី មានលក់ផ្កា ចន្លោះរាប់រយ ប្រភេទ ដែលនាំចូលពីខេត្តយូណាន ប្រទេសចិន ដែលជាខេត្តមានភាពល្បីល្បាញ លើការដាំផ្កា និងវិស័យទេសចណ៍ ។ លោកស្រី បានបន្តទៀតថា  កត្តាដែលជំរុញឲ្យ លោកស្រី នាំយកផ្កា ពីខេត្តយូណាន មកលក់ នៅកម្ពុជា ដោយសារ លោកស្រី ចង់ឲ្យប្រជាជនកម្ពុជា ជាពិសេសម្ចាស់កម្មវិធីមង្គលការ ពិធីបុណ្យនិងពិធីជប់លៀងផ្សេងៗទទួលបានផ្កា ដែលមានគុណភាព ស្រស់ស្អាត និងមានតម្លៃសមរម្យ ។

លោកស្រី បានអះអាងថា ក្រៅពីនាំចូលផ្កា ពីខេត្តយូណាន ប្រទេសចិន King Flower មានគ្រោងពង្រីកវិនិយោគ លើការបង្កើត សួនផ្កា នៅខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរី ដើម្បីផ្គត់ផ្គង់ ទីផ្សារផ្កា នៅក្នុងស្រុក និងបម្រើឲ្យវិស័យទេសចរណ៍ នៅក្នុងខេត្តទាំងពីរនេះ ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវ ទេសចរអន្តរជាតិ ឲ្យមកកម្សាន្ត នៅកម្ពុជា ម្ចាស់ហាងផ្កា រូបនេះ បានគូសបញ្ជាក់ថា កត្តាដែលជំរុញឲ្យ លោកស្រី ជ្រើសរើស យកខេត្តទាំងពីរ ធ្វើជាទីតាំង សម្រាប់បង្កើតសួនផ្កា គឺដោយសារ ខេត្តទាំងពីរ មានភូមិសាស្ត្រ និងអាកាសធាតុ អំណោយផល សម្រាប់ការដាំផ្កា តែយ៉ាងណាម្ចាស់ តែងហាង King Flower រូបនេះ មិនបានបញ្ជាក់ លម្អិត ពីគម្រោងវិនិយោគ ។

សូមបញ្ចាក់ថា ហាងផ្កា King Flower ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ រាល់អតិថិជន ដែលទិញផ្កា ក្នុងបរិមាណច្រើន សម្រាប់តាំងលម្អ ក្នុងពិធីមង្គលការ ពិធីបុណ្យធំៗ និងពិធីជប់លៀងផ្សេងៗ និងទទួលបានសំបុត្រយន្តហោះ សម្រាប់ធ្វើដំណើរ កាន់តំបន់ទេសចរណ៍នានា នៅក្នុងខេត្តយូណាន ចន្លោះពី៤ថ្ងៃ ទៅ១សប្ដាហ៍ អាស្រ័យទៅលើទំហំ នៃការទិញ របស់អតិថិជន បន្ថែមលើនេះ ក៏មានការផ្តល់ជូននូវ ការថតរូប អាពាហ៍ពិពាហ៍ ជាមួយសម្រស់ធម្មជាតិ នៅក្នុងខេត្តយូណាន ដោយឥតគិតថ្លៃផងដែរ ៕