ហេតុការណ៍ធ្លាក់យន្តហោះ Azerbaijani Airline ដ៏រន្ធត់ក្នុងថ្ងៃបុណ្យណូអែល សម្លាប់មនុស្សជាង៣០នាក់ភ្លាមៗ ដោយចំនួនមនុស្សស្លាប់អាចបន្តកើនឡើង! ខណៈ២៨នាក់នៅរស់រានមានជីវិតនឹកស្មានមិនដល់

ក្រុមហ៊ុនអាកាសចរណ៍ Azerbaijani Airline បានបញ្ជាក់ថាយន្តហោះរបស់ខ្លួនពិតជាបានធ្លាក់នៅទីក្រុង Aktau ប្រទេសកាហ្សាក់ស្តង់នៅពុធនេះប្រាកដមែននិងគួរឲ្យសោកស្តាយបំផុត! ក្រសួងសង្គ្រោះបន្ទាន់របស់ប្រទេសកាហ្សាក់ស្តង់បាននិយាយថាមនុស្ស២៨នាក់បានរួចរស់ជីវិតពីហេតុការណ៍ធ្លាក់យន្តហោះនោះភ្លាមៗ និងមនុស្សជាង៣០ត្រូវគេសន្មត់ថាបាត់បង់ជីវិតភ្លាមៗក្នុងតួយន្តហោះ បន្ទាប់ពីពួកគេបានទាញសពមនុស្ស៤នាក់ផ្សេងទៀតចេញពីបំណែកយន្តហោះជាលើកចុងក្រោយដែរ ប៉ុន្តែតួលេខមនុស្សស្លាប់មិនទាន់ផ្លូវការទេ ដោយសារតែរង់ចាំការសង្រ្គោះពីមន្ទីរពេទ្យ។ ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមតាមរយៈឆាណែល Telegram ថាមនុស្សជាអ្នកដំណើរនៅលើតួយន្តហោះសរុបមាន៦៧នាក់ ក្នុងនោះក៏មានអាកាសយានិក៥នាក់នៅលើយន្តហោះនោះដែរ។ ក្រោយហេតុការណ៍ធ្លាក់ចុះដោយដាំក្បាលយ៉ាងគំហុកគឺមានមនុស្ស២៨នាក់ដែលស្ថិតក្នុងចំណោមពួកគេគឺបានរួចផុតពីគ្រោះថ្នាក់ដ៏រន្ធត់នេះជាសំណាងនឹកស្មានមិនដល់ ហើយក៏ត្រូវបានក្រុមសង្រ្គោះបន្ទាន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ យោងតាមក្រុមហ៊ុនអាកាសចរណ៍ Azerbaijan បានឲ្យដឹងទៀតថាយន្តហោះដែលធ្លាក់នោះជាប្រភេទ Embraer 190 បានបង្ខំចិត្តចុះខុសទិសដៅរបស់ខ្លួនជាបន្ទាន់នៅអាកាសយានដ្ឋាន Aktau ដែលនៅក្បែរឆ្នេរសមុទ្រ។ បើយោងតាមទីភ្នាក់ងារ Rosaviatsia បានបញ្ជាក់ទៀតថាយន្តហោះ AZAL Embraer 190 នេះបានធ្វើដំណើរពីទីក្រុង Baku ប្រទេស Azerbaijan ទៅកាន់ទីក្រុង Grozny ប៉ុន្តែវាបានធ្លាក់នៅជិតឆ្នេរសមុទ្រ Caspian ឬ កាសព្យែន ភាគខាងកើតប្រទេសកាហ្សាក់ស្តង់នៅវេលាម៉ោងប្រហែលជា៩និង៣០នាទីព្រឹកម៉ោងដូចនៅទីក្រុងម៉ូស្គូ ខណៈយន្តហោះនេះបានព្យាយាមចុះចតនៅអាកាសយានដ្ឋាន Aktau ក្នុងប្រទេសកាហ្សាក់ស្ថានដូចគ្នា។ ការស៊ើបអង្កេតជាបឋមបានបង្ហាញឲ្យដឹងទៀតថាករណីធ្លាក់យន្តហោះ AZAL Embraer 190 នេះអាចបណ្តាលមកពីមានសត្វបក្សីហើយបំបុកទីតាំងអាសន្នណាមួយរបស់យន្តហោះ ដែលជាហេតុធ្វើការបញ្ជាររបស់អាកាសនិកត្រូវបង្វែរទិសដៅខុស និង បង្ខំឲ្យអាកាសនិកត្រូវចុះចតនៅតំបន់ Aktau ជាបន្ទាន់ដូច្នេះ និង មិនអាចគ្រប់គ្រងស្ថានភាពបាន។ បច្ចុប្បន្នសេវាសង្គ្រោះបន្ទាន់របស់ប្រទេសកាហ្សាក់ស្តង់កំពុងធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះផ្នែកផ្សេងៗ ខណៈដែលទីភ្នាក់ងារ Rosaviatsia នៅតែទាក់ទងជាមួយក្រុមហ៊ុនអាកាសចរណ៍ AZAL ក៏ដូចជាអាជ្ញាធរអាកាសចរណ៍ Azerbaijani និង Kazakh ជុំវិញបញ្ហានេះដែរ៕