អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol មកកាន់សវនាការលើកទី២ក្នុងដំណើរការកាត់ទោសបទឧក្រិដ្ឋកម្ម

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានមកដល់តុលាការក្រុងសេអ៊ូល នៅព្រឹកថ្ងៃច័ន្ទនេះ ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ នៃដំណើរកាត់ក្តីឧក្រិដ្ឋកម្មមកលើរូបលោក។ លោក Yoon កំពុងស្ថិតក្នុងការកាត់ទោសលើបទចោទប្រកាន់ដែលបង្ករភាពបះបោរ ដែលត្រូវផ្ដន្ទាទោសប្រហារជីវិត ឬជាប់គុកអស់មួយជីវិត។ លោក Yoon ដែលជាអ្នកអភិរក្សនិយមធ្លាប់បានឈ្នះការបោះឆ្នោតឆ្នាំ ២០២២ យ៉ាងស្វិតស្វាញបំផុត បានប្រកាសប្រើច្បាប់អាជ្ញាសឹកនៅលើកញ្ចក់ ទូរទស្សន៍កាលពីយប់ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៤ ដោយប្តេជ្ញាថានឹងលុបបំបាត់ពួកសេរីនិយមដែល “ប្រឆាំងរដ្ឋ” ដែលគាត់បានចោទប្រកាន់ពីបទរំលោភលើមតិភាគច្រើននៃនីតិបញ្ញត្តិរបស់ពួកគេ ដើម្បីរារាំងរបៀបវារៈរបស់លោក ក្នុងនាមជាមេដឹកនាំប្រទេសមួយរូប។ លោកក៏បានប្រកាសផ្អាកសកម្មភាពនីតិប្បញ្ញត្តិ និងបញ្ជូនកងទ័ពរាប់រយនាក់ទៅឡោមព័ទ្ធរដ្ឋសភា ប៉ុន្តែសមាជិកសភានៅតែអាចបង្កើតភាពខឹងសម្បារ និងរួមគ្នាបោះឆ្នោតដើម្បីទម្លាក់ច្បាប់អាជ្ញាសឹករបស់លោកត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសចេញ។ ការសម្រេចចិត្តរបស់លោក Yoon បានប្រកាសវាឡើងដើម្បីគ្រប់គ្រងភាពជ្រុលនិយមរបស់ក្រុមប្រឆាំង ដែលនាំឲ្យមានការចល័តយោធា និងបញ្ជូនទាហានទៅកាន់ផ្លូវទីក្រុងសេអ៊ូលក្នុងខែធ្នូនោះ បានធ្វើឱ្យលោកក្លាយជាប្រធានាធិបតីដំបូងគេក្នុងប្រទេសកូរ៉េដែលត្រូវបានគេចោទប្រកាន់ក្នុងពេលកាន់តំណែងដែរ។ ការបណ្តេញលោក Yoon ចេញពីតំណែងបានធ្វើឡើងដោយតុលាការធម្មនុញ្ញ និង ប្រកាសបោះឆ្នោតថ្មីនៅថ្ងៃទី៣ ខែមិថុនា ដើម្បីជ្រើសរើសអ្នកស្នងតំណែងរបស់លោក ដែលនឹងត្រូវផ្តល់អាណត្តិពេញ៥ឆ្នាំបន្ត។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថាលោក Yoon ទំនងជានឹងមានឥទ្ធិពលលើការជ្រើសរើសបេក្ខជនប្រធានាធិបតីរបស់ខ្លួនពីគណបក្សអំណាចប្រជាជន ខណៈដែលលោកចង់ឱ្យនរណាម្នាក់ដែលអាចក្រោកឈរឡើងសម្រាប់បន្តពីលោក និងលើកលែងទោសឱ្យលោកប្រសិនបើលោកត្រូវបានគេកាត់ទោសមែននោះ។ នៅក្នុងសារប្រកាសជាសាធារណៈមួយកាលពីសប្តាហ៍មុនលោក Yoon បានសម្តែងការដឹងគុណចំពោះអ្នកគាំទ្ររបស់លោក ហើយបានសង្កត់ធ្ងន់ថាលោកនឹង “បន្តធ្វើឱ្យអស់ពីសមត្ថភាពរបស់លោក” ដើម្បីកសាង “សាធារណរដ្ឋកូរ៉េសេរី និងវិបុលភាព ដែលជាក្តីសុបិន្តរបស់ពួកយើងគ្រប់គ្នា និងចង់រួមគ្នាធ្វើវាឡើងវិញ”៕
សម្រួលអត្ថបទ៖ សុផារិន្ទ