អភិបាលខេត្តកំពត អញ្ជើញបើកវិញ្ញាសារប្រឡង មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៤ នៅសាលាវិទ្យាល័យ មិត្តភាពកម្ពុជា-ជប៉ុន ក្រុងកំពត
ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញបើកវិញ្ញាសារប្រឡង មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៤ នៅសាលាវិទ្យាល័យ មិត្តភាពកម្ពុជា-ជប៉ុន ក្រុងកំពត។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំនេះ ឯកឧត្តមអភិបាលខេត្តកំពតបានណែនាំ ឲ្យអាជ្ញាធរក្រុងស្រុកទាំង៣ ដែលមានមណ្ឌលប្រឡង (ស្រុកទឹកឈូ អង្គរជ័យ និងក្រុងកំពត) ត្រូវយកចិត្តទុកដាក់ ជួយសម្រួលដល់បេក្ខជនមកពីក្រួសារក្រីក្រ ឲ្យអស់ពីលទ្ធភាព ដោយផ្តល់កន្លែងស្នាក់នៅ និងអាហារហូបចុកនៅតាមមណ្ឌលនីមួយៗ ក្នុងនោះឯកឧត្តម និងលោកជំទាវក៏បានផ្តល់អង្ករ និងម្ហូបអាហារមួយចំនួនទៅដល់អាជ្ញាធរក្រុងស្រុក ដើម្បីយកទៅចាត់ចែងចម្អិន ចែកជូនដល់អាណាព្យាបាល និងបេក្ខជនមកពីគ្រួសារក្រីក្រ រាល់ពេលចប់ម៉ោងប្រឡង។
កាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ៨ តុលា ២០២៤ ខេត្តកំពតមានមណ្ឌលប្រឡងសរុប ១០មណ្ឌល(ក្រុងកំពត ៤, ស្រុកទឹកឈូ៣ និងស្រុកអង្គរជ័យ៣) មាន២១០បន្ទប់ មានបេក្ខជនសរុប៥១៩៤នាក់ ស្រី ២៨២១នាក់ ក្នុងនោះបេក្ខជនស្វៃរិន ៣៥០នាក់ ស្រី១៦១នាក់ ដោយបែងចែកជា ថ្នាក់វិទ្យាសាស្ត្រ៖ មាន៣មណ្ឌល ៥៤បន្ទប់ បេក្ខជនចំនួន ១៣២៩នាក់ ស្រី ៨២៥នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម៖ មាន ០៧មណ្ឌល ១៥៦បន្ទប់ បេក្ខជនចំនួន ៣៩៣១នាក់ ស្រី ២០១២ នាក់៕