អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀនក្នុងការប្រកួតវោហារកោសល។

រាជធានីភ្នំពេញ: ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការគ្នាបើកវគ្គផ្សព្វផ្សាយបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងការប្រកួតវោហាកោសល្យដល់និស្សិតសាកលវិទ្យាល័យកសិកម្មចំការដូង ដែលមានអ្នកចូលរួមជាង៦០០នាក់។

លោក អ៊ឹង រតនា សាកលវិទ្យាធិការរង បានមានប្រសាសន៍ស្វាគមន៍និងរាយការណ៍ពីការរីកចម្រើននិងការខិតខំចូលរួមក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀនដល់និស្សិត។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯកលឹម តុង ហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំនិងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានពាំនាំនៅការកោតសសើរពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់អ្នកដឹកនាំក្រសួងក៏ដូចជាសាកលវិទ្យាល័យដែលបានខិតខំអត់បានរួមគ្នាបង្កើតឲ្យមានព្រឹត្តិការណ៍ផ្សព្វផ្សាយក៏ដូចជាការប្រកួតនៅវោហាកោសល្យនេះនិស្សិតទាំងអស់ចាប់ផ្តើមស្រាវជ្រាវនូវចំណេះដឹងពាក់ព័ន្ធបញ្ហាគ្រឿងញៀនក៏ដូចជាអត្ថប្រយោជន៍ពីការប្រើប្រាស់App NoDrug អ្នករាយការណ៍មានសុវត្ថិភាព 100% គ្មានអត្តសញ្ញាណសម្រាប់ឲ្យគេសង្ស័យឬសងសឹកឡើយ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបញ្ជាក់បន្ថែមថា ការប្រកួតវោហារកោសល្យនោះគឺមានបីក្រុមជ្រើសចេញពីចំណោមនិស្សិតទាំងអស់របស់សាកលវិទ្យាល័យជាតិចំការដូង ធ្វើការសិក្សាស្រាវជ្រាវ បកស្រាយ ការពារលើប្រធានបទដើម្បីទទួលបាននូវការលើកសរសើរដោយរង្វាន់លេខ១ ទទួលបានថវិកាពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន២ លានរៀលនិងរង្វាន់លួងចិត្តសម្រាប់ក្រុមលេខ២ និងលេខ៣ ក្នុងគឺមួយក្រុមៗទទួលបានថវិកាមួយលានរៀលពីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ។

ក្នុងនាមឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្នុងឱកាសនោះដែរ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អរគុណដ៏គ្រប់ភាគីទាំងអស់ហើយការងារផ្សព្វផ្សាយក៏ដូចជាការប្រកួតវោហាកោសល្យ ពិតជាមានសារសំខាន់និងទាក់ទាញចំណាប់អារម្មណ៍ពីនិស្សិតទាំងអស់សិក្សាស្រាវជ្រាវចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនក៏ដូចជា App NoDrug សម្រាប់ចូលរួមប្រកួតលើកកម្ពស់ការបានការយល់ដឹងកាន់តែទូលំទូលាយពីផលប៉ះពាល់នៃគ្រឿងញៀននឹងធានាបាននូវសុខុមាលភាពមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ រួមទាំងនិស្សិតនៅក្រោមការគ្រប់គ្រងនៃគ្រឹះស្ថានសិក្សាក្រោមឱវាទក្រសួងផងដែរ យើងទាំងអស់គ្នាត្រូវតែរួមសហការគ្នាធ្វើយ៉ាងណាឱ្យជីវិតយើងនិងសហគមន៍យើងគ្មានគ្រឿងញៀនពោលគឺការលុបបំបាត់គ្រឿងញៀន