អ៊ីរ៉ង់បើកបង្អួតយន្តហោះគ្មានមនុស្សបើក ឬ Drone ប្រយុទ្ធបែបទំនើប ចំនួន១០០០គ្រឿងរបស់ខ្លួនទៅកាន់ពិភពលោក!មុនពេលបញ្ជូនទៅកាន់កង នាវាជើងទឹក

រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់លោកឧត្តមសេនីយ៍ Aziz Nasirzadeh និងមេបញ្ជាការកងទ័ពអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Abdul Rahim Mousavi បានចុះត្រួតពិនិត្យមើលយន្តហោះគ្មានមនុស្សបើក ឬ Drone របស់អ៊ីរ៉ង់សម្រាប់បង្អួតពិភពលោក។ នៅថ្ងៃច័ន្ទនេះកងទ័ពរបស់អ៊ីរ៉ង់បាននិយាយថា ខ្លួនបានបន្ថែមចំនួនយន្តហោះគ្មានមនុស្សបើកជាយុទ្ធសាស្ត្រថ្មី ឬ Drone  ដល់ទៅ១០០០គ្រឿង ទៅកាន់កងនាវាជើងទឹករបស់ពួកគេដែរ និងចំពេលមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលដែរ។ តាមរយៈរូបភាពវីដេអូដែលបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបង្ហាញពីចំនួនយន្តហោះគ្មានមនុស្សបើកជារាប់រយគ្រឿង នៅក្នុងទីតាំងដែលគេមិនអាចស្គាល់ច្បាល់លាស់ទេ ដោយមានវត្តមានរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ដ៏មានឥទ្ធិពល Aziz Nasirzadeh និងអគ្គមេបញ្ជាការកងទ័ពអ៊ីរ៉ង់ចុះត្រួតពិនិត្យដោយផ្ទាល់ នូវចំនួនយន្តហោះគ្មានមនុស្សបើកនោះ និងបង្អួតពីភាពទំនើបរបស់ពួកវាទៅកាន់ពិភពលោក។ ភាពវិវត្តន៍នេះបានធ្វើឡើងចំពេលដែលមានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងៗ អំពីសកម្មភាពវាយប្រហារដែលអាចកើតមានបន្ថែមទៀត ដើម្បីប្រឆាំងនឹងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ប៉ុន្តែប៉ុន្មានថ្ងៃថ្មីៗនេះ អ៊ីរ៉ង់បានធ្វើសមយុទ្ធការពារដែនអាកាសនៅជិតតំបន់ Natanz និង Fordo ដែលជាទីតាំងស្តុកនុយក្លេអ៊ែរដ៏សំខាន់របស់អ៊ីរ៉ង់ដូចគ្នា  ស្របពេលដែលពិភពលោកនៅតែមិនអាចដឹងទេថាតើអ៊ីរ៉ង់មានទីតាំងស្តុកនុយក្លេអ៊ែរសំខាន់ប៉ុន្មានឲ្យប្រាកដនោះទេ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ