អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ក្នុងឱកាសចូលរួមរំលែកមរណទុកដ៍ក្រៀមក្រំជាមួយក្រុមគ្រួសារសពឯកត្តម អ្នកអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ និងសាសនា, គណៈប្រតិភូប្រតិភូសភាពាណិជ្ជកម្ម ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
ក្នុងវេលាពោរពេញដោយ សមានទុក្ខនេះ អ្នកឧកញ៉ា គិត ម៉េង និងគណៈប្រតិភូ បានសម្តែងនូវសមានទុក្ខដ៏មហាក្រៀមក្រំបំផុត។ ជាមួយនោះ មរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់ដ៏ធំធេងនូវបងប្រុស ឪពុកបង្កើត ឪពុកក្មេក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុតរបស់ ក្រុមគ្រួសារ។ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលមានស្មារតី ស្នេហាជាតិមោះមុត ដែលបាន បូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរការស្ថាបនា ស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើន និងសម្បូរសប្បាយរុងរឿងរហូតមកដល់បច្ចុប្បន្ន។ គំរូវីរភាពដ៏ថ្លៃថ្លា របស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នឹងត្រូវកុលបុត្រខ្មែរគ្រប់ជំនាន់ចងចាំជារៀងរហូត។
ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ អ្នកឧកញ៉ា គិត ម៉េង និងគណៈប្រតិភូ បានឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តរ៍កុំឃ្លៀងឃ្លាតឡើយ៕