ព្យុះដ៏ខ្លាំងមួយដែលកំពុងបក់បោកនៅតំបន់ឆ្នេរខាងលិច ហើយនាំមកនូវអាកាសធាតុគួរឱ្យខ្លាចបំផុតជាហូរហែរ បង្ករជាភាពភ័យខ្លាចដល់ពលរដ្ឋដោយសារការបង្ហាញខ្លួនរបស់វាថាជាខ្យល់ព្យុះកំណាចនោះ ត្រូវគេដាក់ឈ្មោះថាជាព្យុះស៊ីក្លូន។
ព្យុះស៊ីក្លូនប្រៀបដូចជាគ្រាប់បែកមួយគ្រាប់ដែរ វាគឺជាពាក្យដែលអ្នកជំនាញយកប្រើប្រាស់សម្រាប់សំគាល់អាកាសធាតុដែលអាក្រក់ខ្លាំង ដោយមានខ្យល់បោកបក់យ៉ាងសន្ធប់ ដើម្បីពណ៌នានូវអំពីដំណើរការដែលក្រុមឧតុនិយមតែងតែហៅវាជាភាសាសាមញ្ញថាព្យុះគ្រាប់បែកផ្ទុះដែរ។ កម្លាំងដ៏ខ្លាំងនៃព្យុះស៊ីក្លូនក្នុងរយៈពេលដ៏ខ្លី ហើយវាអាចកើតឡើងក្នុងអំឡុងពេលមានព្យុះដ៏កំណាចនិងមានឥទ្ធិពលដូចជាទៅលើរដ្ឋកាលីហ្វ័រញ៉ាភាគខាងជើង និងប៉ាស៊ីហ្វិកភាគពាយ័ព្យដែលពេលនេះកំពុងរៀបចំត្រៀមជម្លៀសមនុស្សនៅសប្តាហ៍ក្រោយនេះហើយ។ មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុជាតិរបស់សេវាកម្មអាកាសធាតុបានចេញនូវហានិភ័យនៃភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃអង្គារមក និងដំណើរមកដល់រហូតដល់ថ្ងៃសុក្រនេះ ដោយសារតែព្យុះដ៏ខ្លាំងដែលគេរំពឹងទុកនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា និងប៉ាស៊ីហ្វិកភាគពាយ័ព្យ។ ព្យុះដែលកំពុងមកដល់នេះត្រូវវាយលុកតំបន់ដែលកំពុងជួបប្រទះនឹងបរិយាកាសប្រែប្រួលលើផ្ទៃទន្លេ ដែលវាក្លាយមកពីសំណើមបំភាយនៃផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកដែរ។ មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុបាននិយាយថា ខ្យល់ព្យុះនេះកាន់តែខ្លាំងឡើងនិងមានល្បឿនល្មម ប៉ុន្តែវាក៏ត្រូវបានចាត់ទុកថាជាព្យុះស៊ីក្លូនដែរ។ ខ្យល់ព្យុះស៊ីក្លូនអាចកើតឡើងនៅកន្លែងជាច្រើន ហើយមិនមានតែមួយគត់សម្រាប់ឆ្នេរខាងលិចទេ។ ពួកវាអាចកើតឡើងនៅផ្នែកជាច្រើននៃមហាសមុទ្រពិភពលោក រួមទាំងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងអាត្លង់ទិកខាងជើង។
សម្រួលអត្ថបទ៖សុផារិន្ទ