ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញធ្វើបទបង្ហាញផែនការការពារសន្តិសុខ 11th AAFET-WG and 21st AACC ជូនដល់បណ្តាស្ថាប័ន និងអង្គភាពដែលមានការពាក់ព័ន្ធ
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំបញ្ជាការដ្ឋានកងទ័ពជើងអាកាស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទបង្ហាញលម្អិតអំពីផែនការការពារសន្តិសុខជូនដល់ប្រធានស្ថាប័ន មេបញ្ជាការអង្គភាពដែលមានការពាក់ព័ន្ធនៅក្នុងផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ កិច្ចប្រជុំក្រុមការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺនកងទ័ពជើងអាកាសអាស៊ានលើកទី១១ និងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី២១ នៅខេត្តសៀមរាប។
នៅក្នុងឆ្នាំ២០២៤នេះកងទ័ពជើងអាកាសកម្ពុជា នៃអគ្គបញ្ជាកាដ្ឋានកងយោធពលខេមរភូមិន្ទ នឹងត្រូវធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំកិច្ចប្រជុំក្រុមការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺនកងទ័ពជើងអាកាសអាស៊ានលើកទី១១ និងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី២១ នៅខេត្តសៀមរាប ហើយដែលពិធីនេះនឹងប្រព្រឹត្តិទៅពីថ្ងៃទី១៣-១៨ ខែកញ្ញា ឆ្នាំ២០២៤នៅក្នុងភូមិសាស្រ្តភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប និងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពមេបញ្ជាការកងទ័ពជើងអាកាសនៃបណ្ដាប្រទេសសមាជិកអាស៊ាន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអ្នកសារពត៌មានជាតិ អន្តរជាតិផងដែរ។