ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចូលរួមកម្មវិធីអបអរសាទរ «ពិធីចម្រើនព្រះជន្ម៦៥ព្រះវស្សា របស់ព្រះករុណាព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ»

(ភ្នំពេញ) នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញចូលរួមកម្មវិធីអបអរសាទរ «ពិធីចម្រើនព្រះជន្ម៦ព្រះវស្សា របស់ព្រះករុណា ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (NARUHITO)» ដែលជាពិធីបុណ្យជាតិជប៉ុន រៀបចំឡើងនៅ​ស្ថានទូតជប៉ុនប្រចាំកម្ពុជា។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី អគ្គទេសាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នជាតិកម្ពុជា តំណាងការទូត និងអង្គការអន្តរជាតិជាច្រើនរូប។

ថ្លែងក្នុងកម្មវិធីនេះ ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានសម្តែងការអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃកាចម្រើនព្រះជន្ម៦ព្រះវស្សា របស់ព្រះករុណា
ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុឯកឧត្តមបានគូសបញ្ជាក់អំពីចំណងមិត្តភាពដ៏រឹងមាំរវាងព្រះរាជវង្សកម្ពុជា និងព្រះរាជវង្សព្រះចៅអធិរាជជប៉ុន ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងស៊ីជម្រៅនិងយូរអង្វែងរវាងប្រទេសទាំងពីរ ហើយ ឆ្នាំ២០២៥ នេះ គឺជាខួបទី៧២ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន និងជាខួប២ឆ្នាំ នៃ
«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងកម្ពុជា-ជប៉ុន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចអំពីការចូលរួមយ៉ាងសកម្មរបស់ជប៉ុនក្នុងដំណើការអភិវឌ្ឍប្រទេសកម្ពុជា ចាប់តាំងពីទស្សវត្សទី៩០ ដែលជប៉ុនបានដើរតួយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព ការរក្សាសន្តិភាព ការស្ដារ​ឡើងវិញនីតិសម្បទា និងការអភិវឌ្ឍ ហើយមកទល់ពេលនេះ ជប៉ុននៅតែបន្តផ្ដល់នូវជំនួយមកកម្ពុជាក្នុងវិស័យជាច្រើន  សម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ចនិងការវិវត្តសង្គម តាមរយៈារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាស្ពាន ផ្លូវកំពង់ផែ ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល ការពង្រឹងស្ថាប័នសាធារណៈ និងការកែទម្រង់ច្បាប់ ជាដើម

ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកប្រទេសជប៉ុនគឺជាដៃគូដ៏សំខាន់បំផុតមួយ និងប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត កម្ពុជានិងជប៉ុនបានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងល្អ ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ ដូចជា ការរក្សាសន្តិភាពអន្តរជាតិក្រោមឆ័ត្រអង្គការសហប្រជាជាតិ, ការប្រែប្រួលអាកាសធាតុ, ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព និងសុវត្ថិភាពពិភពលោកទន្ទឹមនេះ ជប៉ុនបាននិង​កំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា ដែលឆ្លុះ​បញ្ចាំងតាមរយៈ​ការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីសរុប ពី១,៤ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៧ ដល់ ២,២ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤។ លើសពីនេះ ជប៉ុនបានវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានចូលរួមជាវិជ្ជមានដល់ដំណើរអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការបង្កើតការងារ​​រាប់ពាន់កន្លែង ការបណ្ដុះបណ្ដាល​ជំនាញនិងផ្ទេរបច្ចេកវិទ្យា ដែលជាការរួមចំណែកជួយពង្រឹង​ភាពប្រកួតប្រជែង​ឧស្សាហកម្ម និងផលិតភាពការងារ​របស់កម្ពុជា។ ជាក់ស្តែង មានក្រុមហ៊ុនជប៉ុនល្បីៗដូចជា Minebea, AEON និង Toyota បាននិងកំពុងដំណើរការយ៉ាងល្អប្រសើរនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងការកើនឡើងនូវភាពមិនប្រកដប្រជា និងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៃភូមិសាស្ត្រនយោបាយ កម្ពុជានិងជប៉ុនបានបង្ហាញនូវការប្ដេជ្ញាចិត្តឥតងាករេ ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃ សន្តិភាព, ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរក្សាសណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។ សំខាន់ជាងនេះទៅទៀត ប្រទេសទាំងពីរក៏បង្ហាញនូវគុណតម្លៃរួមគ្នា និងចក្ខុវិស័យរួម សម្រាប់ស្ថិរភាពក្នុងតំបន់និងពិភពលោក​ ហើយយើងនឹងបន្តធ្វើការរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នៃសេដ្ឋកិច្ច។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្វាយព្រះពរ ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ និងព្រះមហាក្សត្រី ម៉ាសាក, ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមមានព្រះរាជសុខភាពល្អ និងព្រះជន្មយឺនយូរ និងជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលមាន​វត្តមានក្នុងពិធីនេះសូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់កិច្ចការងារ ជាពិសេសប្រជាជាតិទាំងពីរ សូមប្រកបដោយសុភមង្គល និងវិបុលភាព