ឯកអគ្គរដ្ឋទូតគុយបា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

លោកជំទាវ Milena Caridad Zaldivar ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ។
ក្នុងវេលាប្រកបដោយសមានទុក្ខនេះ, លោកជំទាវឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំចំពោះការទទួលមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសបង្កើតរបស់ សម្តេចតេជោប្រមុខរដ្ឋស្ដីទី និងបានចាត់ទកមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋិ គឺជាការបាត់បង់សមាជិកគ្រួសារប្រកបដោយព្រហ្មវិហារធម៌ និងជាបងប្រុសជាទីគោរពស្រឡាញ់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន។
ស្ថិតក្នុងសមានទុក្ខនេះ, លោកជំទាវឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ បានបួងសួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕