ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជេីញចូលរួមកម្មវិធីបុណ្យផ្ការស្មីសាមគ្គី​​ ដេីម្បីកសាងព្រះវិហារវត្តបារមីគិរីខេមរាភ្នំបិតាធំ​ ដែលមានសភាពទ្រុឌទ្រោមខ្លាំង​ នៅខេត្ត Kanagawa​ ប្រទេសជប៉ុន

ឯកឧត្តម​ ទុយ​ រី​ ឯកអគ្គរាជទូតកម្ពុជា​ ប្រចាំប្រទេសជប៉ុន​ និងមន្ត្រី ព្រមទាំងបុគ្គលិកស្ថានទូត​ បានអញ្ជេីញចូលរួមកម្មវិធីបុណ្យផ្ការស្មីសាមគ្គី​ផ្តួចផ្តេីមដោយគណ:កម្មការ

វត្តបារមីគិរីខេមរាភ្នំបិតាធំ​ ស្ថិតនៅក្នុងខេត្ត Kanagawa​ 

ដេីម្បីកសាងព្រះវិហារវត្តបារមីគិរីខេមរាភ្នំបិតាធំ​ ដែលមានសភាពទ្រុឌទ្រោមខ្លាំង​ ក្នុងគោលបំណងថែរក្សា​ និងលេីក​ស្ទួយប្រពៃណីព្រះពុទ្ធសាសនាខ្មែរ។ 

កម្មវិធីនេះ​ក៏មានការអញ្ជេីញចូលរួមយ៉ាងច្រេីនកុះករពីសំណាក់បងប្អូនខ្មែរ​ដែលកំពុងរស់នៅ​ ធ្វេីការ​ និងសិក្សានៅក្នុងប្រទេសជប៉ុន​ ផងដែរ។ 

ក្នុងឱកាសនោះ​ គណ:កម្មការវត្តបារមីគិរីខេមរាភ្នំបិតាធំបានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានឯកអគ្គរាជទូត​ និងពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការកសារព្រះវិហារវត្តនេះ៕