ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ចុះពិនិត្យទីតាំងអគារបាក់រលំ នៅបាងកក និងតាមដានស្ថានភាពនិងស្វែងរកវិធានការជួយសង្គ្រោះប្រសិនបើមានពលរដ្ឋខ្មែររងគ្រោះ

ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងសហការី មន្ត្រី បុគ្គលិក នៃស្ថានទូតកម្ពុជា បានចុះពិនិត្យទីតាំងអគារ ៣៤ ជាន់ នៅខណ្ឌចតុចក្រ ទីក្រុងបាងកក ដែលបានបាក់រលំ ដោយសារការរញ្ជួយដី នៅរសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥។
សូមជម្រាបថា៖ អគារនេះបានបាក់រលំ បន្ទាប់ពីមានការរញ្ជួយដីកើតឡើងក្នុងតំបន់ខាងជើងប្រទេសថៃ ដែលបានប៉ះពាល់យ៉ាងខ្លាំងទៅលើអាគារខ្ពស់ជាច្រើននៅក្នុងទីក្រុងបាងកក។
ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ថា ស្ថានទូតកម្ពុជា នឹងបន្តសហការជាមួយអាជ្ញាធរថៃ ដើម្បីធានាសុវត្ថិភាព និងជួយសង្គ្រោះប្រសិនបើមានពលរដ្ឋខ្មែររងគ្រោះ។