ឯកឧត្ដម ឃឹម វុទ្ធី៖ ការផលិតវីដេអូឯកសារស្តីពី សរសរស្តម្ភទាំង៦ នៃការរស់នៅតាមដងទន្លេមេគង្គ មិនត្រឹមតែជាការផលិតសម្រាប់ផ្សាយនោះទេ កម្មវិធីនេះក៏បានបង្ហាញអំពីការរស់នៅក្នុង សុខសន្តិភាព ការអភិវឌ្ឍ ភាពសុខដុមរមនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន

ឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានឲដឹងថាកម្មវិធីទូរទស្សន៍សរសរស្តម្ភទាំង៦ នៃការរស់នៅតាមដងទន្លេមេគង្គ និងភាពយន្តឯកសារនេះ មានគោលបំណងប្រាប់ពីរឿងរ៉ាវនៃសសរស្តម្ភទាំងប្រាំមួយ ដែលទ្រទ្រង់សហគមន៍ នៅតាមដងទន្លេនិងប្រជាជនដែលបានរស់នៅដោយសុខដុមរមនាជាមួយនឹងផ្លូវទឹកដ៏សំខាន់នេះអស់ជាច្រើន សតវត្សមកហើយ។
តាមរយៈវីដេអូឯកសារទាំង២៥ប្រធានបទ ដែលបានផលិត និងកំពុងចាក់ផ្សាយនៅលើកញ្ចក់ ទូរទស្សន៍ជាតិកម្ពុជា, គេហទំព័រ, បណ្តាញសង្គមរួមមាន៖ Facebook Page, YouTube, Tik tok, និង Channel Telegram របស់ទូរទស្សន៍ជាតិកម្ពុជា និងបណ្តាប្រទេសទាំងប្រាំរួមមាន ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម បានបង្ហាញឱ្យឃើញថាកម្មវិធីទូរទស្សន៍ សរសរស្តម្ភទាំង៦ នៃការរស់នៅតាមទន្លេមេគង្គ បានរំលេចចេញអំពីជីវភាពរស់នៅការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គ។ កម្មវិធីនេះ ក៏បានបង្ហាញអំពីតំបន់សក្តានុពលនៃវិស័យអេកូទេសចរណ៍ តាមបណុ តាខេត្ត ដែលជាប់នឹងទន្លេមេគង្គ ការថែរក្សា និងអភិរក្សធនធានធម្មជាតិ បង្ហាញអំពីទំនៀមទំលាប់ ប្រពៃណី វប្បធម៌របស់បងប្អូនជនជាតិដើមភាគតិច ដែលនៅតែបន្តការថែរក្សា និងអភិរក្សបានយ៉ាងល្អ ជាពិសេស កម្មវិធីនេះ បានឆ្លុះបញ្ចាំងអំពីសារប្រយោជន៍ និងគុណតម្លៃដ៏ធំធេងមិនអាចកាត់ថ្លៃបាននៃទន្លេមេគង្គ ដែល បានជួយទ្រទ្រង់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះក៏បានបង្ហាញអំពីការរស់នៅក្នុង សុខសន្តិភាព ការអភិវឌ្ឍ ភាពសុខដុមរមនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នផង ដែរ។ ជាមួយគ្នានេះដែរ ក៏បានឆ្លុះបញ្ចាំងអំពីការតស៊ូព្យាយាម អត់ធ្មត់ដោះស្រាយបញ្ហាប្រឈមទៅនឹងការ ប្រែប្រួលអាកាសធាតុរបស់ប្រជាជន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ក៏ដូចជារំលេចចេញនូវការសហការរួមគ្នា បានយ៉ាងល្អលើបណ្តាញផ្សព្វផ្សាយរបស់បណ្តាប្រទេសតាមដងទន្លេមេគង្គ។
ឯកឧត្ដម ឃឹម វុទ្ធី បានបន្តថារឿងរាវទាំង២៥ប្រធានបទ នៅ ពេលនេះ នឹងមានតម្លៃមហាសាល សម្រាប់អ្នកសិក្សា អ្នកទស្សនាស្វែងយល់ រៀនសូត្រ ក្លាយជាការកត់ត្រានូវ ឯកសារសំខាន់ទាំងបច្ចុប្បន្ន និងទៅអនាគត។ អគ្គនាយកដ្ឋាន នឹងបន្តខិតខំប្រឹងប្រែងផលិតមាតិកាសំខាន់ៗ មានភាពទាក់ទាញដើម្បីបម្រើដល់រាជរដ្ឋាភិបាល ជាប្រយោជន៍ដល់អ្នកទស្សនាទាំងជាតិ និងអន្តរជាតិ៕