ឯកឧត្ដម ហាប់ ទូច ចូលរួមកម្មវិធីបើក “ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ

ពិធីបើក “ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨ ដែលសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន, ស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានប្រព្រឹត្តទៅនៅ រោងភាពយន្ត លេជេន សាខាអូឡាំព្យ៉ា រាជធានីភ្នំពេញ។ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោក Chen Cong អគ្គទីប្រឹក្សាអមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំង តំណាងមន្ត្រីរាជការ ក្រសួងស្ថាប័ន សហគ្រាស សិស្សនិស្សិត និង ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗមកពីប្រទេសចិន និង កម្ពុជា បានមានវត្តមានអញ្ជើញចូលរួមក្នុងពិធីបើកនេះ និងបានទស្សនាភាពយន្តចិន រឿង “ជីវិតលើភ្លើង” ដែលមានបញ្ចូលសំឡេងជាភាសាខ្មែរ។