ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមថ្លែងសុន្ទរកថាបើក វេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះ ស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧  នៅកោះបាលី

ឥណ្ឌូនេស៊ី÷ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើក វេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ (ADFIAP International CEO Forum XVII) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ” ។ សមាសភាពអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ធនាគារ និង ស្ថាប័នហិរញ្ញវត្ថុ ចំនួន ៤០ប្រទេស សរុប ៩៤ ស្ថាប័ន ជាសមាជិក របស់ សមាគម ADFIAP។

វេទិកាអន្តរជាតិនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព៖ តួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅក្នុងរបៀបវារៈនៃការអភិវឌ្ឍដែលបញ្ចេញកាបូនតិច” ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលេចថាគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍គឺជាកាតាលីករសម្រាប់ការបោះជំហានប្រកបដោយសមធម៌ ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច និងបញ្ចេញកាបូនតិច៕