ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការីទស្សនកិច្ចស្វែងយល់ពីសក្តានុភាពនៃការអភិវឌ្ឍន៍អង្គការតុកកែញញឹមកម្ពុជា

ខេត្តកំពង់ឆ្នាំង÷ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំសហការី ព្រមទាំងសមាគមវារីវប្បកម្មកម្ពុជាទស្សនកិច្ចស្វែង យល់ពីសក្តានុភាពនៃការអភិវឌ្ឍន៍របស់អង្គការ តុកកែញញឹមកម្ពុជាស្ថិតនៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
នៅក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ប្រធានអង្គការ ,លោក រ៉ែម ចាន់ដារ៉ា ប្រធានប្រតិបត្តិទូទៅនៃអង្គការតុកកែញញឹមកម្ពុជា ក្រោមការសម្របសម្រួលពី លោក ជេត ភិរម្យ ប្រធានសមាគមវារីវប្បកម្មកម្ពុជាផងដែរ។
ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បន្ទាប់ពីបានស្តាប់បទបង្ហាញពីលោកប្រធាន អង្គការតុកកែញញឹមកម្ពុជាស្តីពីសក្តានុពលនៃការអភិវឌ្ឍន៍ក្នុងតំបន់លើផ្ទៃដីជាង ១០០ហិកតានោះ។ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានឆ្លៀតអញ្ជើញ ជួបជាមួយនឹងបងប្អូនកសិករដែលមករៀនវិធីចិញ្ចឹមត្រីមកពីខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងបាត់ដំបងជាច្រើនគ្រួសារនឹងបានណែនាំ បន្ថែមដល់ពួកគាត់ពីការផ្តល់ឥណទានរបស់ធនាគារ ARDBសម្រាប់វិស័យកសិកម្ម ចិញ្ចឹមសត្វនិងត្រី ចំពោះ អ្នក មានគោលដៅច្បាស់លាស់ចង់យកទៅពង្រីកអាជីវកម្មចិញ្ចឹមត្រីពិតប្រាកដ គឺអាចទាក់ទងបានដោយផ្តល់ជូនក្នុងអត្រាការប្រាក់សមរម្យ និងអនុគ្រោះថែមទៀត។
បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញឆ្លៀតទស្សនាផ្ទះលំហែ និងភោជនីយដ្ឋានលំដាប់ផ្កាយ៤ ជាមួយនឹងសោភ័ណភាពបៃតង កន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរណ៍កម្សាន្ត,សាលារៀនរបស់កុមារក្រីក្រ ពីថ្នាក់មត្តេយ្យដល់អនុវិទ្យាល័យ, កន្លែងបង្រៀនចិញ្ចឹមត្រី និងសួនបន្លែធម្មជាតិលើផ្ទៃដីប៣០ហិកតា ទីតាំងសម្តែងវប្បធម៌ចម្រុះជាតិ សាសន៍ ព្រមទាំងកន្លែង កម្សាន្តជាច្រើទៀត។
សម្រាប់ចុងក្រោយនៃទស្សនកិច្ចនាល្ងាចថ្ងៃដដែល គឺ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអញ្ជើញពិនិត្យមើលកន្លែងចិញ្ចឹមទា និងត្រីមួយកន្លែងបន្ថែម ទៀត ឈ្មោះ កសិករគ្រួសារមនោរម្យ កំពុងចិញ្ចឹមទា សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅតាមបណ្តាខេត្តផងដែរ៕