ឯកឧត្តមបណ្ឌិត ខាន់ ខុន៖ បន្តចូលរួមអភិវឌ្ឍជាមួយរាជរដ្ឋាភិបាល ចែករំលែកក្តីស្រលាញ់នៅតាមមូលដ្ឋាន តាមរយៈសាសនាគ្រីស្ទ
ឯកឧត្តមបណ្ឌិត ខាន់ ខុន បានគូសបញ្ជាក់ថា បន្តចូលរួមអភិវឌ្ឍជាមួយរាជរដ្ឋាភិបាល ចែករំលែកក្តីស្រលាញ់នៅតាមមូលដ្ឋាន តាមរយៈសាសនាគ្រីស្ទ។
ឯកឧត្តមបណ្ឌិត ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនានិងជាប្រធានសមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានចុះប្រគល់អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ីដេស ចំនួន១៧អណ្ដូង ចែកជូនរទេះជនពិការចំនួន៤នាក់ និងបានប្រគល់ផ្ទះ៣ខ្នង់ មានទំហំ៤x៥m នៅមូលដ្ឋានខេត្តមណ្ឌលគិរី ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ និងខេត្តសៀមរាប។
ឯកឧត្តមបណ្ឌិត អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ស្របទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏បុិនប្រសព្វនិងមានចក្ខវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ទៅលើវិធានគន្លឹះសំខាន់៥យ៉ាងគឺ ពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ លើកកម្ពស់គុណភាពអបរំ, លើកកម្ពស់គុណភាពសេវាសុខាភិបាល, ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និង ពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធិភាព នៃប្រព័ន្ធយុត្តិធម៌ ។
នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងគ្រីស្ទបរិស័ទ ឯកឧត្តមបាន ថ្លែងថា «ព្រះយេស៊ូវគ្រីស្ទបង្រៀន និងអប់រំ ឱ្យយើងចេះស្រលាញ់អ្នកដទៃ ដូចស្រលាញ់ខ្លួនឯង ព្រោះថាព្រះអង្គស្រលាញ់មនុស្សគ្រប់គ្នាដោយមិនប្រកាន់ថាជាជាតិសាសន៍អ្វី ឬ សាសនា អ្វីនោះឡើយ គឺទ្រង់បានលះបង់គ្រប់យ៉ាងសម្រាប់មនុស្សទាំងអស់លើពិភពលោក!»។ ដូច្នេះក្នុងនាមយើងជាគ្រីស្ទបរិស័ទត្រូវចេះចូលរួម ជួយក្នុងសង្គម និងស្រឡាញ់គ្នាទៅវិញទៅមក «ពីព្រោះយើង គឺជាខ្មែរ ដូចគ្នា ហើយអ្វីដែលយើងធ្វើ សុទ្ធតែដើម្បីប្រទេសជាតិ និងការអភិវឌ្ឍ ដោយរក្សានូវការរួមសាមគ្គីភាព» ។
សូមជម្រាបជូនថា សមិទ្ធផលទាំងអស់នេះបានមកពីការរួមសហការគ្នារបស់ សមាគមគ្រីស្ទបរិស័ទក្នុងសន្ដិភាព និងក្រុមជំនុំបេសកកម្មដំណឹងល្អ ដោយមានការចូលរួមគ្នាបរិច្ចាគ ទាំងក្នុងស្រុក និងក្រៅប្រទេស ជាថវិកា និងការអធិដ្ឋាន ដើម្បីចូលរួមជួយដល់ប្រជាជន តាមសហគមន៍នីមួយៗ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹកប្រើនៅរដូវប្រាំង ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានប្រគល់អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ីដេស ចំនួន១៧អណ្ដូង ចែកជូនរទេះជនពិការចំនួន៤នាក់ និងបានប្រគល់ផ្ទះ៣ខ្នង មានទំហំ៤x៥m នៅមូលដ្ឋានខេត្តមណ្ឌលគិរី ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលស្ថិតនៅទីតាំងដូចខាងក្រោម ៖
១.ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី
២.ភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
៣.ភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
៤.ភូមិពូក្រែង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
៥.ភូមិវាលយោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
៦.ភូមិក្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
៧.ភូមិទួល ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
៨.ភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
៩.ភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
១០.ភូមិគោកស្រឡៅ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
១១.ភូមិស្អៀ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
១២.ភូមិប្រាសាទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
១៣.ភូមិអន្លង់ស្លែង ឃុំឈូកស្រក ប្រាសាទសំបូរ ខេត្តកំពង់ធំ
១៤.ភូមិអូរក្រូច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
១៥.ភូមិត្រពាំងស្វាយ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
១៦.ភូមិស្មោ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
១៧.ភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ប្រគល់ផ្ទះចំនួនបីខ្នងដល់ស្រី្តមេម៉ាយចាស់ជរា ស្ថិតនៅទីតាំងដូចខាងក្រោម៖
១.ភូមិភ្នំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
២.ភូមិទួលក្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប
៣.ភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ
រាល់សមិទ្ធផលទាំងអស់នេះ គឺបានមកពីការអធិដ្ឋាន និងការឧបត្ថម្ភ គាំទ្រ ជាថវិកាពីគ្រីស្ទបរិស័ទទាំងក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំង អង្គការដៃគូរនានា ដូចជា Joyce Meyer Ministries, Relevant Expeditions, Unknown Nations តាមរយៈ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព និងក្រុមជំនុំបេសកកម្មដំណឹងល្អ ៕