ឯកឧត្តមបណ្ឌិត លី​ ធុជ​ ទេសរដ្ឋមន្ត្រី និងជា​ប្រធានអនុសញ្ញាអូតាវ៉ា ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយនឹងប្រធាន​គណៈប្រតិភូប្រទេសតុងហ្គា​ ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​សៀមរាប​-អង្គរ

(សៀមរាប​)​ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត លី​ ធុជ​ ទេសរដ្ឋមន្ត្រី និងជា​ប្រធានអនុសញ្ញាអូតាវ៉ា ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយនឹងប្រធាន​គណៈប្រតិភូប្រទេសតុងហ្គា​ ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​សៀមរាប​-អង្គរ​។ 

ក្នុង​ជំនួប​នោះ​ ប្រធាន​គណៈប្រតិភូប្រទេសតុងហ្គា​ បាន​ប្រកាសគ្រោង​នឹង​ថ្លែង​នូវ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​ដល់ការ​អនុវត្ត​នៃ​អនុសញ្ញាអូតាវ៉ា​ ក្នុង​កិច្ចប្រជុំ​សកលភាវូបនីយកម្ម​នៃ​អនុសញ្ញា​ នា​ថ្ងៃទី​២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ ខាង​មុខ។