ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជេីញជាអធិបតីក្នុងពិធីបិទវគ្គបង្រៀនរបាំត្រុដិ និងរបាំឆៃយ៉ាំ នៅស្រុកកំពង់ត្រឡាច

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបង្រៀនរបាំត្រុដិ និងរបាំឆៃយ៉ាំ ដែលរៀបចំឡើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ជូនផងដែរថា វគ្គបង្រៀនរបាំនេះ បានរៀបចំឡើងរយៈពេល ៤ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី ៨-៩ និងថ្ងៃទី ១៥-១៦ ខែមីនា ឆ្នាំ២០២៥ ដោយមានសិស្សានុសិស្សចំនួនសិក្សាសរុបចំនួន ១០៤ នាក់ ស្រី ៥៩នាក់ មកពីវិទ្យាល័យចំនួន ៣ នៅស្រុកកំពង់ត្រឡាច៖ វិទ្យាល័យហ៊ុន សែន កំពង់ត្រឡាច វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងវិទ្យាល័យសម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម កំពង់ត្រឡាច។
ក្នុងរយៈពេល ៤ថ្ងៃ នៃវគ្គបណ្ដុះបណ្ដាលនេះ សិស្សានុសិស្សនៃវិទ្យាល័យទាំងអស់ បានត្រង់ត្រាប់ និងទទួលយកនូវការបង្ហាត់បង្រៀនបានយ៉ាងល្អប្រសើរ។ ជាពិសេស ក្រុមនីមួយៗអាចប្រគំសម្តែងរបាំត្រុដិ និងរបាំឆៃយ៉ាំបានយ៉ាងស្ទាត់ ដូចសិល្បករអាជីពដូច្នោះដែរ។ ទាំងនេះ គឺជាសមិទ្ធផលយ៉ាងត្រចះត្រចង់មួយ កេីតចេញពីការខិតខំរបស់ក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់ត្រឡាច ក្រោមការដឹកនាំផ្ទាល់ពី ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈ ដែលបានប្រឹងប្រែងផ្តួចផ្តើមរៀបចំឡើងនូវវគ្គបណ្ដុះបណ្ដាលជាហូរហែ ដេីម្បីរួមចំណែកជួយអភិវឌ្ឍផ្នែកបញ្ញា ស្មារតី និងចំណេះជំនាញទៅដល់យុវជន យុវតី សិស្សានុសិស្សឱ្យបានសិក្សារៀនសូត្រមានចំណេះជំនាញច្បាស់លាស់សម្រាប់ជាសសរទ្រូងនៃប្រទេសជាតិទៅថ្ងៃអនាគត៕