ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល÷ បានផ្ដល់ បាថកឋាចំនុចគន្លឹះសំខាន់ៗចំនួន៧ដែលមានភាពចំាបាច់សម្រាប់សម្រួលការចូលរួមរបស់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការអភិវឌ្ឍន៍នៅក្នុងវិស័យសុខាភិបាល

ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល÷  បានផ្ដល់

បាថកឋាចំនុចគន្លឹះសំខាន់ៗចំនួន៧ដែលមានភាពចំាបាច់សម្រាប់សម្រួលការចូលរួមរបស់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការអភិវឌ្ឍន៍នៅក្នុងវិស័យសុខាភិបាល

****

បាថកឋាចំនុចគន្លឹះសំខាន់ៗចំនួន៧

រួមាន៖ (១)ការទទួលស្គាល់សិទ្ធអំណាចរបស់ភាគីពាក់ពន្ធ័ (២)ការកាត់បន្ថយការប្រើប្រាស់អាម្មណ៍អវិជ្ជមានពេលធ្វើការជាមួយភាគីពាក់ពន្ធ័ (៣)ការស្វែងយល់ពីភាគីពាក់ពន្ធ័ (៤)ការសាកសួរប្រមូលយកការផ្តល់យោបល់ពីភាគីពាក់ព័ន្ធ (៥)ការរក្សាភាពស្មោះត្រង់ (៦)ការធ្វើឱ្យភាគីពាក់ពន្ធ័ពេញចិត្តនឹងចូលរួមជួយយើង និង (៧)ការរៀបចំរបៀបទំនាក់ទំនងរបស់យើងឱ្យស្របទៅនឹងស្ថានភាពរបស់ភាគីពាក់ពន្ធ័។

ឯកឧត្តមសាស្ត្រាចារ្យ ឈាងរ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់បែបនេះ នៅគ្រាដែល ឯកឧត្តមបានធ្វើបាថកឋាស្តីពី ការទាក់ទាញភាគីពាក់ព័ន្ធ (Stakeholders) ឱ្យចូលរួមក្នុងការអភិវឌ្ឍន៍នៅក្នុងវិស័យសុខាភិបាល (ភាគបន្ត) ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលតាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៤១៣នាក់។កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងឱកាសនេះដែរ  ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើការសំណេះសំណាល និងបានសួរនាំ នូវព័ត៌មានត្រឡប់ពីមន្រ្តីសុខាភិបាលអំពី កិច្ចការទូទៅនៅក្នុងអំឡុងពេលបានសិក្សាវគ្គនេះ អស់រយៈពេល ប្រមាណ ១ឆ្នាំកន្លងមក ព្រមទាំងកិច្ចការត្រៀមរបស់ក្រុមគ្រូពេទ្យដែលត្រូវធ្វើដំណើរមកកាន់រាជធានីភ្នំពេញជាមួយក្រុមកីឡាករអុំទូកតាមបណ្តាខេត្តផ្សេងៗ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ឯកឧត្តម សាស្ត្រាចារ្យ ក៍បានជូនពរដល់មន្រ្តីសុខាភិបាលក្នុងព្រះរាជពិធីបុណ្យអុំទូក និង បានបង្ហាញពីរចនាបទប្រទីបរបស់ក្រសួងសុខាភិបាលដែលតំណាងឱ្យមោទនភាពរបស់មន្រ្តីសុខាភិបាលទូទាំងប្រទេស។បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានណែនាំឱ្យមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព បន្តពង្រឹងការផ្តល់សេវា២៤ម៉ោង លើ ២៤ម៉ោង និងបានជំរុញឱ្យអង្គភាពទាំងអស់ចូលរួមធ្វើឱ្យស្ថាប័នសុខាភិបាលជាស្ថាប័នជួរមុខក្នុងការបង្ការកុំឱ្យមានគ្រោះអាសន្នសុខភាពសាធារណៈ។

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញពី មន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្រោមប្រធានបទ “ការបង្កើនការជូនដំណឹងអំពីតម្លៃគ្រោះថ្នាក់ និងតេស្តគ្រោះថ្នាក់នៃលទ្ធផលរបស់អ្នកជំងឺទៅគ្រូពេទ្យឱ្យបានគ្រប់ករណី និងទាន់ពេលវេលា៕