ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា កិច្ចប្រជុំវិសាមញ្ញមួយរបស់ គ.ផ.គ.ព. លើការឆ្លើយតបរបស់កម្ពុជាចំពោះការដាក់ពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋអាមេរិកមកលើកម្ពុជា

នៅថ្ងៃចន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) បានដឹកនាំកិច្ចប្រជុំវិសាមញ្ញមួយរបស់ គ.ផ.គ.ព. លើការឆ្លើយតបរបស់កម្ពុជាចំពោះការដាក់ពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋអាមេរិកមកលើកម្ពុជា។ កិច្ចប្រជុំនេះ មានការចូលរួមពីក្រុមការងារអន្តរក្រសួង-ស្ថាប័ន សមាជិក សមាជិក នៃគណៈកម្មាធិការ តំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (TAFTAC) ក្រុមការងារយុទ្ធសាស្ត្រ លេខាធិការដ្ឋាន គ.ផ.គ.ព. និងតំណាងវិស័យឯកជន ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកពីសភាពាណិជ្ជកម្មអាមេរិក (AmCham) ដើម្បីផ្លាស់ប្តូរទស្សនៈទៅលើផលប៉ះពាល់ពាណិជ្ជកម្ម និងស្វែងរកដំណោះស្រាយសមស្របមួយ ក្នុងកម្រិតពេលខ្លី និងមធ្យម ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជា ក៏ដូចជារក្សាទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា។

 

On Monday, April 07, 2025, H.E. Prof. Dr. SOK Siphana, Senior Minister in charge of Special Missions and Chairman of the Trade Policy Advisory Board (TPAB), chaired a TPAB Extraordinary Session on Cambodia’s responses to the newly imposed reciprocal tariffs by the U.S. The Session was attended by inter-ministerial representatives, members of the TPAB Strategic Taskforce and the Secretariat, along with other representatives including from TAFTAC, and private sector, as well as AmCham’s high-level delegation, to exchange perspectives on trade impacts and explore short and medium-term suitable solutions to safeguard Cambodia’s economic interests and maintain strong US-Cambodia trade relations.