ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការងារថែទាំសុខភាពប្រជាជន មន្ត្រីសុខាភិបាលគ្រប់លំដាប់ថា្នក់មានការតាំងចិត្តខ្ពស់ ក្នុងការប្រែក្លាយឧបសគ្គទាំងឡាយឱ្យក្លាយទៅជាឱកាស ដើម្បីធ្វើឱ្យវិស័យសុខាភិបាលកាន់តែមានភាពប្រសើរឡើង
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការងារថែទាំសុខភាពប្រជាជន មន្ត្រីសុខាភិបាលគ្រប់លំដាប់ថា្នក់មានការតាំងចិត្តខ្ពស់ ក្នុងការប្រែក្លាយឧបសគ្គទាំងឡាយឱ្យក្លាយទៅជាឱកាស ដើម្បីធ្វើឱ្យវិស័យសុខាភិបាលកាន់តែមានភាពប្រសើរឡើង
==============
មានប្រសាសន៍បែបនេះ ក្នុងឱកាស ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាលើសមិទ្ធិផល និងវឌ្ឍនភាពសុខាភិបាល ជូនមន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន
៣៨១៥នាក់ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជម្រាបជូន អំពីវិស័យសុខាភិបាលនាពេលកន្លងមក ជាពិសេសនៅក្នុងរយៈពេល ១ឆ្នាំ នៃអាណិត្តទី៧ របស់រាជរដ្ឋាភិបាល និងបានលើកតម្កល់សមិទ្ធិផលនៃការអភិវឌ្ឍន៍ទាំងនេះជាស្នាដៃរួមរបស់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បាន គូសបញ្ជាក់ជូនអង្គជួបជុំពីវេទិកាពិភាក្សាជាមួយក្លឹបអ្នកកាសែត ដែលក្នុងវេទិការនេះ ឯកឧត្តមសាស្រ្តាចារ្យបានបង្ហាញពី (១)សមិទ្ធិផលរបស់វិស័យសុខាភិបាល រួមនឹង(២)ស្ថានភាពសុខភាព និងកត្តាកំណត់សុខភាព (៣)ការប្រឈមមុខ និង (៤)ឱកាសសម្រាប់ដែលនឹងត្រូវកែលំអបន្តទៀត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការងារថែទាំសុខភាពប្រជាជន មន្ត្រីសុខាភិបាលគ្រប់លំដាប់ថា្នក់មានការតាំងចិត្តខ្ពស់ ក្នុងការប្រែក្លាយឧបសគ្គទាំងឡាយឱ្យក្លាយទៅជាឱកាស ដើម្បីធ្វើឱ្យវិស័យសុខាភិបាលកាន់តែមានភាពប្រសើរឡើង។ ជាឧទាហរណ៍ ជាក់ស្តែង ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យមណ្ឌលសុខភាព ហ៊ុនសែន កែវផុស នៃខេត្តព្រះសីហនុ ដោយមិនប្រាប់មុន ហើយពិនិត្យឃើញថា មណ្ឌលសុខភាពមានការវិវត្តន៍ច្រើនពីកាលកន្លងមក ដោយពេលនេះមណ្ឌលសុខភាពមានអនាម័យល្អ មានបុគ្គលិកផ្តល់សេវាបានយ៉ាងល្អ។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ព័ត៌មានត្រឡប់ ដល់មណ្ឌលសុខភាពសម្រាប់ធ្វើការកែលំអបន្ថែមលើការបដិសណ្ឋារកិច្ច និងលក្ខណៈបច្ចេកទេស។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានលើកទឹកចិត្តឱ្យមន្រ្តីសុខាភិបាលទូទាំងប្រទេសបន្តកែលំអឱ្យកាន់តែប្រសើរឡើង៕