ឯកឧត្តម​អគ្គ​​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»

នាព្រឹកថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៥, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គ​​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំគ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»​​​​ ដោយមានការអញ្ជើញ​​ចូលរួម​ពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី, ឯកឧត្តមទេសរដ្ឋមន្រ្តី, ឯកឧត្តមរដ្ឋមន្រ្តី, និងឯកឧត្តមលោកជំទាវ ជាថ្នាក់ដឹកនាំ អមដោយមន្រ្តីជំនាញ​​ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ។  

«សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»​​​​ របស់រាជរដ្ឋាភិបាលនីតិកាលទី នៃរដ្ឋសភា ​​​​ឬហៅកាត់ថា «ផ.យ.អ.ជ»ត្រូវបានរៀបចំឡើងបន្តពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១២០២៣ ដើម្បីអនុវត្តក្នុងនីតិកាលទី នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

«....» ដែលមានឋានានុក្រមទី បន្ទាប់ពី កម្មវិធីនយោបាយ និង យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១, បំប្លែងការតម្រង់ទិសគោលនយោបាយយុទ្ធសាស្ត្រធំៗ ដែលមានចែងនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ឱ្យក្លាយទៅជាសកម្មភាពដែលអាចអនុវត្តបាន និងមានចរិតជាការកែទម្រង់ស៊ីជម្រៅ «ផ.យ.អ.ជ» ដាក់ចេញនូវសកម្មភាព និងកម្មវិធីអាទិភាពទាំងឡាយជាលក្ខណៈវិស័យ និងអន្តរវិស័យ ដែលជាមគ្គុទេសក៍ជាយុទ្ធសាស្រ្ត ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួន «ផ.យ.អ.ជ» ផ្តល់នូវក្របខ័ណ្ឌរួមមួយសម្រាប់ការធ្វើអាទិភាវូបនីយកម្ម និងការកៀរគរធនធនក្នុងប្រទេស និងក្រៅប្រទេស ដើម្បីធ្វើហិរញ្ញប្បទានដល់ការអនុវត្តសកម្មភាព, កម្មវិធី,និងគម្រោងនានា ដោយបន្ស៊ីការប្រើប្រាស់ធនធានជាមួយនឹងអាទិភាពជាតិ, កំណត់នូវយន្តការតាមដានត្រួតពិនិត្យវឌ្ឍនភាព ធៀបនឹងសូចនាករ និងចំណុចដៅ ដែលជាមូលដ្ឋានសម្រាប់ការកែតម្រូវអាទិភាព និងការបែងចែកធនធាន ដោយផ្អែកលើភស្តុតាង និងសម្រាប់ការលើកកម្ពស់គណនេយ្យភាព, និងគិតគូរដាក់បញ្ចូលការចូលរួមរបស់កម្ពុជា ក្នុងការអនុវត្តបណ្ដារបៀបវារៈអភិវឌ្ឍសកល

អង្គប្រជុំ បានពិនិត្យ និងពិភាក្សា លើសេចក្តីព្រាង «ផ.យ.អ.ជ»ដែលសម្របសម្រួលរៀបចំឡើងដោយក្រសួងផែនការ​​ និងបានដាក់ឆ្លងកិច្ចប្រជុំពិភាក្សាជាច្រើនលើកជាមួយ​​ក្រសួង-​ស្ថាប័នពាក់ព័ន្ធ, ដៃគូ​អភិឌ្ឍន៍ និង អង្គការក្រៅរដ្ឋាភិបាល​​ ដើម្បីប្រមូលធាតុចូល ជារួម, អង្គប្រជុំបានវាយ​តម្លៃខ្ពស់អំពី​សារៈ​សំខាន់​នៃ​យុទ្ធ​សាស្រ្ត​នេះ ព្រមទាំង​​បាន​​ពិភាក្សាស៊ីជម្រៅបន្ថែមទៀតទៅលើ​​ខ្លឹមសារតាមផ្នែកនីមួយៗ, ភាពប្រទាក់ក្រឡា និងសង្គតិភាព​ជាមួយឯកសារ​គោល​​របស់រាជ​រដ្ឋាភិបាល, ផ្ទៀងផ្ទាត់តួលេ និងផ្តល់យោបល់លើសូចនាករសំខាន់ៗ ដើម្បីជាធាតុចូលសម្រាប់ធ្វើការកែលម្អសេចក្តីព្រាងយុទ្ធសាស្រ្តនេះ មុននឹងស្នើសុំការអនុម័តពីប្រមុខរាជរដ្ឋាភិបាលនាពេលខាងមុខដ៏ខ្លី

ចុងក្រោយ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងផែនការ ក្នុងការរៀប​ចំ «សេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ» និងបានចូល រួមកិច្ចប្រជុំ​ពិភាក្សា​នាពេល​នេះ ដោយបានខិតខំពិនិត្យ និងពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងផ្តល់ ធាតុចូលគ្រប់ផ្នែកទាំងអស់នៃឯកសារឱ្យកាន់តែមានលក្ខណៈ​​ពេញលេញ និងគ្រប់ជ្រុងជ្រោយ