ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុន្នីរ័ត្នប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាលបានអញ្ជើញជាអធិបតី ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរ ខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា»
នៅខេត្តកណ្ដាលថ្ងៃទី 7 ខែមករាឆ្នាំ 2025 នេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាលនិងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួបលើកទី 46 ឆ្នាំថ្ងៃជ័យជំនះ 7 មករា 1979 2025នៅក្នុងឱកាសនោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុន្នីរ័ត្នបានអានសារលិខិតរបស់
សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ក្នុងស្មារតី និងជំហទទួលខុសត្រូវខ្ពស់បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងបំពេញបេសកកម្ម ដ៏ឧត្តុងឧត្តមរបស់ខ្លួនប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍ កំណែទម្រង់ឱ្យកាន់តែស៉ីជម្រៅ និងទូលំទូលាយ ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំនូលខ្ពស់នៅឆ្នាំ២០៥០។
សាររបស់សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា លើមូលដ្ឋានតថភាពនេះ បានបញ្ជាក់ច្បាស់ថា ការសម្រេចចិត្តរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា ក្នុងការផ្ទេរ អម្រែកដឹកនាំទៅឱ្យអ្នកដឹកនាំវ័យក្មេងបន្តវេន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីធានានិរន្តរភាពជាតិ ធានាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។ ពិតមែនរយៈពេល ៤៦ឆ្នាំ បានកន្លងផុតទៅ បន្ទាប់ពីការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុន្តែ ស្មារតីជ័យជម្នះ ៧មករា នៅតែមានពន្លឺចែងចាំងជានិច្ចក្នុងដួងចិត្តរបស់យើង និងកំពុងបន្តបំភ្លឺផ្លូវយើង ដើម្បីកសាងអនាគតកម្ពុជាដ៏រុងរឿង។ ស្មារតី ៧មករា បានឆ្លុះបញ្ចាំងអំពីកម្លាំងមហាសាមគ្គីរបស់ជាតិ ពីការប្តេជ្ញាចិត្តយ៉ាងមោះមុតឥតរាថយចំពោះឧបសគ្គគ្រប់យ៉ាងដើម្បីភាពគង់វង្សស្ថិតស្ថេរ និងរីកចម្រើនរបស់ជាតិ មាតុភូមិ ព្រមជាមួយនេះ ស្មារតី៧មករា ផ្តល់ឱ្យយើងនូវក្តីសង្ឃឹមជឿជាក់ជានិច្ចចំពោះជ័យជម្នះ។
បន្ថែមពីនេះ សាររបស់សម្តេចតេជោ ហ៊ុន សែន ក៏បានរម្លឹកពីការប្រកាសចាក់ចេញណពីតំណែងជានាយករដ្ឋមន្ត្រី ក្រោយពីការបោះឆ្នោតសកល សម្រាប់នីតិកាលទី៧ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅពេលដែលសម្តេចបានចាក់ចេញពីស្ថាពរក្នុងតួនាទីជានាយករដ្ឋមន្ត្រី គ្រានោះគឺមានកង្វល់មួយចចំនួនបានកើតឡើងថាតើស្ថានភាពនឹងប្រែប្រួលបែបណា? ក្រោយពី ហ៊ុន សែន ចាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រី។ ពិតណាស់អ្នកដែលធ្លាប់ជិះលើរថយន្តដែល ហ៊ុន សែន ធ្វើជាអ្នកបើកបរ ពិតជាមានជំនឿទុកចិត្តទៅលើ ហ៊ុន សែន សម្រាប់កង្វល់ពីការបផ្លាស់ប្តូរក្បាលម៉ាស៉ីនដឹកនាំរដ្ឋត្រូវបានកាត់បន្ថយ ពោលគឺស្តែងចេញតាមរយៈការដឹកនាំប្រកបកដោយថាមពល របស់អ្នកបន្តវេនជំនាន់ក្រោយ។
សាររបស់សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «អីឡូវនេះ មកដល់ពេលនេះល្មមគ្រប់គ្រាន់ ដើម្បីនឹងយល់ដឹងថាអ្វីដែលអ្នកដឹកនាំបន្តវេន បានធ្វើក្នុងរយៈពេលប្រមាណជា១៦ខែកន្លងទៅនេះ គឺគ្រប់គ្រាន់ដើម្បីនឹងវាយតម្លៃថា រាជរដ្ឋាភិបាលនៃអ្នកបន្តវេនគឺបានធ្វើកិច្ចការដ៏ល្អលើសពីការរំពឹងទុករបស់យើងទៅទៀត»។
សាររបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៍បានគូសបញ្ជាក់ថា នៅក្នុងឋានៈសម្តេចដែលជាអ្នកធ្លាប់កាន់តំណែងគន្លឹះ ចាប់តាំងពីឆ្នាំ១៩៨៥ សម្តេចពិតជាយកដឹងនូវអារម្មណ៍ និងបទពិសោធន៍ទាក់ទិននឹងប្រសិទ្ធភាពនៃការងារ ប្រៀបធៀបរាជរដ្ឋាភិបាលអាណត្តិមុន និងរដ្ឋាភិបាលអាណត្តិថ្មីនេះ គឺប្រសិទ្ធភាពលឿនជាងអ្នកជំនាន់មុន។ ការសរសើរចំពោះអ្នកដឹកនាំជំនាន់ក្រោយនេះ គឺមិនមែនជាការបន្តុះបង្អាប់អ្នកដឹកនាំជំនាន់មុននោះទេ ប៉ុន្តែ ដោយយោងទៅលើស្ថានភាពនៃវ័យ ដែលអ្នកដឹកនាំជំនាន់មុន គឺម្នាក់ៗមានវ័យច្រើនហើយនោះទើបមានឱកាសដឹកនាំប្រទេសជាតិ ដូច្នេះ ល្បឿននៃការអនុវត្តការងារមិនបានលឿនដូចអ្នកដឹកនាំបន្តវេន បច្ចុប្បន្ននេះនោះទេ។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានរំម្លឹកថា ពាក្យថា «ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ» មិនគួរប្រើទៀតទេ គួរប្រើថា «ក្មេងមានកម្លាំង ស្គាល់ផ្លូវ និងចាស់មានបទពិសោធន៍»។ ពីព្រោះប្រវត្តិសាស្ត្របានបញ្ជាក់រួចហើយថា មនុស្សចាស់មួយចំនួននាំក្មេងៗវង្វេងផ្លូវ រាប់ទាំងប្រទេសកម្ពុជារបស់យើង តើអ្នកណាជាអ្នកបង្កើតបញ្ហាសម្រាប់ប្រទេសជាតិមួយនេះ ជាក់ស្តែងព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ គឺជាមនុស្សចាស់នោះឯហងដែលបាននាំក្មេងឱ្យវង្វេងផ្លូវ។
គួរឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដឹកនាំចូលដឹកនាំចង្កូតនាវាកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដែលបានដាក់ផែនការយុទ្ធសាស្ត្រនិងបានដាក់ចេញគោលនយោបាយ ដ៏ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ, មានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ប្រកបដោយមហិច្ឆតាខ្ពស់ដើម្បីបម្រើប្រទេសជាតិ និងប្រជាជន។ មានសក្តានុពល ថាមពល និងមធ្យោបាយគ្រប់គ្រាន់ និងមានឆន្ទៈខ្ពស់ដើម្បីសម្រេចគោលដៅ។ ជាលទ្ធផលរយៈពេលជាង១៦ខែ ដែលរាជរដ្ឋាភិបាលអាណតិ្តទី៧
ទទួលបានដ៏ធំធេងបំផុតគឺរក្សាបានសន្តិភាព និងស្ថិរភាពនយោបាយ។
សន្តិភាព គឺពិតជាមានសារៈសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ សូម្បីតែគ្រួសារអាទិទេព ក៏ត្រូវការនូវសន្តិភាព សម្រាប់ការជួបជុំមូលត្រកូលគ្នាឡើងវិញ។ ផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃសន្តិភាព និង ឯកភាពជាតិ របស់កម្ពុជា ជាពិសេស បន្ទាប់ពីជោគជ័យដ៏ត្រចះត្រចង់នៃ នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន, កម្ពុជាបានក្លាយជាទីដ្ឋានដ៏កក់ក្តៅ, មានសុវត្ថិភាព សម្រាប់ការវិលត្រឡប់នៃអាទិទេព ដែលជានិមិត្តរូប នៃការបង្រួបបង្រួមដួងព្រលឹងខ្មែរ។
សមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ រយៈពេលជាង១៦ខែ បានបង្ហាញអំពីការបំពេញការងាររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ កន្លងមកនេះ ដើម្បីធានាឱ្យបានកំណើនសេដ្ឋកិច្ច, បង្កើតការងារឱ្យបានកាន់តែច្រើន សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តជាក់ស្តែងនូវគោលនយោបាយអាទិភាពគន្លឹះ ចំនួន៥ គឺផ្តោតមុខព្រួញទៅលើការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍផ្លូវគមនាគមន៍, ពង្រីកបណ្តាញផ្គត់ផ្គង់ទឹកនិង ភ្លើង ព្រមទាំងបំពាក់បំប៉នបច្ចេកវិទ្យា៕