ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣ ចំនួន ៥វត្ត នៅក្នុងខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣ ចំនួន ៥វត្ត នៅក្នុងខេត្តបន្ទាយមានជ័យ ដែលរួមមាន ៖ វត្តគីរីជុំចំការខ្នុរ វត្តសិរីមង្គល​ វត្តប្រាសាទារាម (ប្រាសាទត្បែង​) វត្តគីរីរុក្ខារាម​ (ថ្មរមៀល​) និងវត្តគីរីរុក្ខារាម​ ធ្លក ដោយប្រារព្ធពិធីរួមនៅវត្តគីរីជុំចំការខ្នុរ ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។