ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជានារី នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប»

នៅទីស្តីការគណៈរដ្ឋមន្ត្រី, នៅព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវវេជ្ជបណ្ឌិត វូ សុភៈទេវី បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជានារី នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសអបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ៖ « សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និង ក្មេងស្រីគ្រប់រូប »។

ក្នុងពិធីសំណេះសំណាលនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៃទីស្តីការគណៈរដ្ឋមន្រ្តីជាច្រើននាក់៕