ឯកឧត្តម កិតិសង្កហបណ្ឌិត គន់ គីម ដឹកនាំប្រតិភូ នៃគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយកម្ពុជាទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី៤៦និង សន្និសីទនៃភាគីចំពោះអាត់ម៉ែរ លើកទី១៣នៅប្រទេសប៊្រុយណេ ដារូស្សាឡាម

នៅព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២៤នៅប្រលាន្តយន្តហោះអន្តរជាតិភ្នំពេញគណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ (គ.ជ.គ.ម. )នឹងដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៃព្រះរាជាណាចក្រកម្ពុជាដើម្បីអញ្ជើញចូលរួម កិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីអាស៊ានដែលជាការតបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រទេសប៊្រុយណេ ដារូស្សាឡាមនិងអគ្គលេខាធិការអាស៊ាន ។ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី៤៦ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងសន្និសីទនៃភាគីអាត់ម៉ែរ លើកទី១៣ដែលប្រព្រឹត្ត៏ទៅចាប់ពីថ្ងៃ ទី២៣ ដល់ ទី២៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងបាន់ដាសេរ៉ី បេហ្គាវ៉ាន់, ប្រទេសប្រ៊ុយណេដារូស្សាឡាម។ 

គូសបញ្ជាក់ថា សមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ថា “អាស៊ាន”) រួមមាន ប៊្រុយណេ ដារូស្សាឡាមដែលមាន ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ី សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋសិង្ហបុរី ព្រះរាជាណា ចក្រថៃ និងសធារណរដ្ឋសង្គមនិយមវៀតណាម។

រំលេចថាកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) លើកទី៤៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលដឹកនាំដោយប្រទេសប្រ៊ុយណេជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន( ACDM) ដែលបាននឹងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃ ២៣ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងបាន់ដាសេរ៉ី បេហ្គាវ៉ាន់, ប្រទេសប្រ៊ុយណេដារូស្សាឡាម។ កិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) លើកទី៤៥ និងកិច្ចប្រជុំពាក់ព័ន្ធចំនួន៦ នេះរួមមានៈ៖

  កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) លើកទី៤៥ 

  កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌល-អាហាលើកទី២១ 

  វិទិកាភាពធន់គ្រោះមហន្តរាយអាស៊ាន  លើកទី៦ 

  កិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន បូកចិនលើកទី៨

  កិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន បូកជប៉ុនលើកទី៨   

  កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន បូកសាធារណរដ្ឋកូរ៉េ លើកទី៧។

ការងារកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានថ្នាក់រដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ខាងមុខ ក្រោមប្រធានបទ៖ ការកសាងភាពធន់អាស៊ាន តាមរយៈការស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយប្រកបដោយចីរភាព និងបរិយាប័ន្ន ។ការបើកកិច្ចប្រជុំ អ៊ែតម៉ែលលើកទី១៣ និងកម្មវិធីបន្តបន្ទាប់ការប្រារព្ធទិវាអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយអ៊ែតម៉ែរ២០២៤ និងទិវាអន្តរជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤ ។ក្នុងគោលបំណង នូវការកាត់បន្ថយ ឱ្យបានកាន់តែប្រសើរ ច្រើននូវការបាត់បង់ មកលើជីវិត សង្គម សេដ្ឋកិច្ច និងទ្រព្យសម្បត្តិបរិស្ថាន របស់ប្រទេសជាសមាជិកអាស៊ាន។ ការដឹកនាំ អនុលោមតាមគោលការណ៍គ្រឹះនៃធម្មនុញ្ញអាស៊ាន និងស្មារតីនៃឯកភាពកិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នា។ ការប្តេជ្ញាធានានូវការអភិវឌ្ឍ ប្រកបដោយចីរភាព ដើម្បីជាប្រយោជន៍ដល់មនុស្ស ជំនាន់បច្ចុប្បន្ន និងអនាគតកាល និងតម្កល់សុខុមាលភាព ជីវភាព និងសុខុមាលភាពរបស់ប្រជាជន ជាចំណុចកណ្តាល នៃដំណើរការកសាងសហគមន៍អាស៊ាន។ការទទួលស្គាល់ ផលប៉ះពាល់បង្កដោយគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរមកលើអាយុជីវិត និងជីវភាព រស់នៅ។ គោលដៅដែលបានកំណត់ដោយ ក្របខណ្ឌការងារសេនដាយ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៥-២០៣០ ជាពិសេសតាមរយៈការអនុវត្តសកម្មភាពអាទិភាពទី៤ ស្តីពីការបង្កើនការត្រៀមរៀបចំសម្រាប់ការឆ្លើយតប គ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព និង “ការកសាងឱ្យប្រសើរជាងមុន” ក្នុងការស្តារឡើងវិញ ការស្តារនីតិសម្បទាន និងការកសាងឡើងវិញ។