ឯកឧត្តម ខួយ រីដា ដឹកនាំប្រតិភូរដ្ឋបាលខេត្តពោធិ៍សាត់គោរពវិញ្ញាណក្ខន្ធ ឯកត្តម អ្នកអ្នកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ក្នុងឱកាសចូលរួមរំលែកមរណទុកដ៍ក្រៀមក្រំជាមួយក្រុមគ្រួសារសពឯកត្តម អ្នកអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សានដែលកំពុងតម្កល់ធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋាននោះ ឯកឧត្តម ខួយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តពោធិសាត់ អញ្ជើញគោរពវិញ្ញាក្ខន្ធសពឯកឧត្តម អ្នកអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០២៥។

ក្នុងវេលាពោរពេញដោយសមានទុក្ខនេះ គណៈប្រតិភូ បានសម្តែងសេចក្តីសោកសង្រេង ស្រណោះអាឡោះអាល័យរកទីបំផុតគ្មាន និងចូលរួមរំលែក មរណទុក្ខដ៏ក្រៀមក្រំ ជាទីបំផុត រួមជាមួយនឹងការសោកស្តាយយប្រកបដោយក្តីសង្វេគ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់នូវ បិតា បិតាក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈ ដ៏ជ្រាលជ្រៅនិងជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗចៅៗ ដែលកន្លងមក ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានខិតខំប្រឹងប្រែងយក អស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូ ពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ ទំនុកបម្រុងសព្វបែបសព្វយ៉ាង ដល់ក្រុមគ្រួសារ ព្រមទាំងផ្តល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្តៅ និងសេចក្តីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដល់កូនៗ ចៅៗឱ្យបានក្លាយជាបញ្ញវន្តដ៏ប្រពៃជាពលរដ្ឋដ៏ល្អ។ លើសពីនេះទៅទៀត មរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក៏ជាការបាត់បង់ដ៏ធំធេងឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានខិតខំបំពេញ ការងារ និងសម្រេចបានលទ្ធផលជាច្រើនជូនជាតិមាតុភូមិ។គណៈប្រតិភូ រដ្ឋបាលខេត្តពោធិសាត ក៍សូមឧទ្ទិសបួងសួង ដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងតេជបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកអ្នកញ៉ា ឧត្តមមន្ត្រី វិសិដ្ឋ ហ៊ុន សាន បានទៅ កាន់សុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។