ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជេីញជួបពិភាក្សាការងារជាមួយប្រតិភូសមាគមកូរ៉េ ដឹកនាំដោយលោក គីម ហួងគន់ (Kim Houng Kun) បេសកជនពិសេសនៃសមាគមអតីតយុទ្ធជនកូរ៉េ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នៅទីស្តីការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជេីញជួបពិភាក្សាការងារជាមួយ ប្រតិភូសមាគមកូរ៉េ ដឹកនាំដោយលោក គីម ហួងគន់ (Kim Houng Kun)  បេសកជនពិសេសនៃសមាគមអតីតយុទ្ធជនកូរ៉េ។

ក្នុងឱកាសនៃជំនួប លោក គីម ហួងគន់ (Kim Houng Kun) បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត និងបានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្លារបស់ប្រេទេសកម្ពុជា។ បេសកជាពិសេសនៃសមាគមអតីតយុទ្ធជនកូរ៉េ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកូរ៉េ និងកម្ពុជា។

លោក គីម ហួងគន់ (Kim Houng Kun) បេសកជាពិសេសនៃសមាគមអតីតយុទ្ធជនកូរ៉េ បានប្ដេជ្ញាចិត្ត ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជននៃប្រទេសទាំងពីរ ឱ្យបាបានល្អប្រសើរ។

ជាការឆ្លើយតប ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចរបស់លោក គីម ហួងគន់ (Kim Houng Kun) និងប្រតិភូ នាពេលនេះ។  ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានស្វាគមន៍ការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យឈានដល់កម្រិតថ្មីមួយ សម្រាប់ជា​គុណប្រយោជន៍ដល់អតីតយុទ្ធជនទាំងពីរប្រទេស កម្ពុជា កូរ៉េ និយាយដោយឡែក និងក្របខ័ណ្ឌសហព័ន្ធអតីតយុទ្ធជនអាស៊ាននិយាយជារួម ក្នុងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ។

តាមរយៈនៃជំនួបនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ក៏បានស្នើសុំឱ្យខាងសមាគមអតីតយុទ្ធជនកូរ៉េ សិក្សាវិនិយោគក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍ឈានទៅដល់ការលើកកំពស់ជីវភាពអតីតយុទ្ធជនកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ។

ទន្ទឹមជាមួយគ្នានេះដែរ, ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានលើកឡើងបន្ថែមថា អតីតយុទ្ធជនកម្ពុជា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  និងសម្តេចបវធិបតីនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ និង​ដោះស្រាយលើបញ្ហាជាឤទិភាព​សំខាន់​ៗ​​របស់ជាតិ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រ​ប់វិស័យ រួម​ទាំងការអនុវត្តគោលនយោបាយជាតិស្តីពី​អតីត​យុទ្ធជន តាមរយៈការខិតខំប្រឹងប្រែង​បង្កើន​ស​កម្មភាពនានា លើវិស័យអតីតយុទ្ធជន សំដៅធានាដល់ការលើក​កម្ពស់កិត្តិយសឱ្យសក្តិសមនឹងគុណបំណាច់ លើកស្ទួយកម្រិតជីវភាពរស់នៅ​របស់​​ប​ងប្អូន អតីតយុទ្ធជន ជាមួយក្រុមគ្រួសារ រួមមាន ការផ្តល់សេវាថែទាំអតីតយុទ្ធជ​ន ការគាំ​ពា​រ​​សុខភាពនិងការឧបត្ថម្ភសម្ភារ​ចាំបាច់​ទាំងឡាយ ការជួយបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះ​ស្រា​យការងារ មុខរបរ ការផ្តល់សម្បទាន​ដីសង្គមកិច្ច ការជួយសាងសង់លំនៅឋាន ដើម្បីឱ្យ​ពួ​កគេមានធនធានដីធ្លី មានលំនៅឋាន និងឤចប្រកបមុខរបរ ផ្សេងៗសម្រាប់ផ្គត់ផ្គង់​ជីវភា​ព​គ្រួ​សារឱ្យកាន់តែល្អប្រសើរ៕