ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យលោក ទូច ស៊ាងអ៊ុយ (Steven) នាយកគ្រប់គ្រង ផែនការ ជាតំណាងក្រុមហ៊ុន OPPO ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងសកម្មភាពកិច្ចការសង្គម

នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យលោក ទូច ស៊ាងអ៊ុយ (Steven) នាយកគ្រប់គ្រង ផែនការ ជាតំណាងក្រុមហ៊ុន OPPO ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងសកម្មភាពកិច្ចការសង្គម មនុស្សធម៍ផ្សេងៗទៀត ។
ក្នុងឱកាសនេះ លោក Steven នាំផលិតផលទូរស័ព្ទ OPPO Find N5 ម៉ូដែលចុងក្រោយបំផុត ដែលជាស្មាតហ្វូនលំដាប់កំពូល មកជូន ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីជួយសម្រួលកិច្ចការងារ តាមប្រព័ន្ធបច្ចេកវិទ្យា ស្របទៅតាមបរិវត្តកម្ម ឌីជីថល ដែលបានបង្កើនល្បឿន ឌីជីថល ភាវូបនីយកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ដែលកំពុងរត់យ៉ាងលឿននៅក្នុងតំបន់ និងសកលលោក៕