ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីនៃកិច្ចប្រជុំដឹកនាំការងារត្រៀមផ្សព្វផ្សាយអបអរខួបអនុស្សាវរីយ៍លើកទី៣០

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីនៃកិច្ចប្រជុំដឹកនាំការងារត្រៀមផ្សព្វផ្សាយអបអរខួបអនុស្សាវរីយ៍លើកទី៣០ 

លើកនៃការបង្កើតកងពលតូចលេខ៧០ (១៥ តុលា  ១៩៩៤ – ១៥ តុលា ២០២៤ ) 

  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីនៃប្រជុំដឹកនាំការងារត្រៀមផ្សព្វផ្សាយអបអរខួបអនុស្សាវរីយ៍លើកទី៣០ 

លើកនៃការបង្កើតកងពលតូចលេខ៧០ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

   កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន ជាមួយបណ្តាស្ថសនីយ៍ទូរទស្សន៍នានា ដើម្បីត្រៀមផ្សព្វផ្សាយអបអរខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតកងពលតូចលេខ៧០ បានធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។ 

  គួររម្លឹកដែរថា កងពលតូចលេខ៧០ បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយ មក កែ សម្រួល ទៅ ជាវរ សេនាធំលេខ៧០ ដែលមានភារកិច្ចការពារថ្នាក់ដឹកនាំជាន់ ខ្ពស់ ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភារៈរបស់ក្រសួងការ ពារ ជាតិ។ 

   កងពលតូច លេខ៧០ ក៏ជា តម្រួត យោធា ដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យ សណ្តាប់ធ្នាប់របស់ យោធិន និងសហការជាមួយកម្លាំងមានសមត្ថកិច្ច ដើម្បីការពារសន្តិ សុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅក្នុងទីក្រុងភ្នំពេញ ៕