ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជាអង្ករ និងត្រីខកំប៉ុង ប្រចាំខែជូនមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងព័ត៌មាន ដែលមានជីវភាពខ្វះខាត នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន

ក្នុងការគិតគូរនិងផ្តល់ការគាំពារដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាដែលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់ការឧបត្ថម្ភប្រចាំខែនូវអង្ករ និងគ្រឿងឧបភោគបរិភោគ ជូនមន្ត្រីរាជការ មន្ត្រីរាជការប្រមាណជាង ៣០០ នាក់ដែលមានការខ្វះខាតជីវភាព ដោយក្នុង១ខែទទួលបានអង្ករ២០ គីឡូក្រាម និងត្រីខមួយយួរ ៕