ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី  បើក សិក្ខា សាលា ថ្នាក់តំបន់ស្តីពីការ លើក កម្ពស់ កិច្ច សហប្រតិបត្តិការ និង កិច្ច សហការ នៃ បណ្តាញ កិច្ច សង្រ្គោះជនរង គ្រោះ ដោយ សារ មីន តាម រយៈការ គ្រប់គ្រង ទិន្នន័យ ជនរងគ្រោះនៅតាម បណ្តារដ្ឋសមាជិក អាស៊ាន

នាព្រឹកថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០២៤ នៅ សណ្ឋាគារ  Raffles Hotel Le Royalតាង នាម  សម្តេច មហា បវរ ធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង ជា ប្រធាន អាជ្ញាធរមីន  ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បាន អញ្ជើញ ជា អធិបតី ក្នុង ពិធី បើក សិក្ខា សាលា ថ្នាក់តំបន់ស្តីពីការ លើក កម្ពស់ កិច្ច សហប្រតិបត្តិការ និង កិច្ច សហការ នៃ បណ្តាញ កិច្ច សង្រ្គោះជនរង គ្រោះ ដោយ សារ មីន តាម រយៈការ គ្រប់គ្រង ទិន្នន័យ ជនរងគ្រោះនៅតាម បណ្តារដ្ឋសមាជិក អាស៊ាន។ 

សិក្ខាសាលាថ្នាក់តំបន់ នេះ មានការ ចូលរួម ពី តំណាង ក្រសួង/ស្ថាប័នពាក់ព័ន្ធ តំណាង រដ្ឋសមាជិក អាស៊ាន ប្រទេស ទីម័រលេស ,  សាធារណរដ្ឋកូរ៉េ, មជ្ឈមណ្ឌល ARMAC, ប្រតិបត្តិករ សកម្មភាព មីន, និង អង្គការ -ស្ថាប័នពាក់ព័ន្ធនឹង កិច្ច ការ ជនរងគ្រោះ។

ឯកឧត្តម  Park Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានលើក ឡើង ពី ការ រួម ចំណែក និង ការ ប្តេជ្ញាចិត្ត របស់ ប្រទេស កូរ៉េ ក្នុង ការ គាំទ្រយ៉ាង សកម្ម ដល់កិច្ច ខិត ខំប្រឹង ប្រែង ផ្នែក មនុស្សធម៌ ក្នុង វិស័យ សកម្មភាព មីន និង កិច្ច សង្រ្គោះ ជន រងគ្រោះដោយ សារមីន នៅ តាម បណ្តាប្រទេស ក្នុង តំបន់ អាស៊ាន តាម រយៈជំនួយអភិវឌ្ឍន៍ ផ្លូវការ (ODA) នៃ សាធារណរដ្ឋកូរ៉េ និង ការ ផ្តួច ផ្តើម គំនិត ជា សកល ក្នុង នោះ រួម មាន ការ គ្រប់គ្រងប្រព័ន្ធ ទិន្នន័យជន រង គ្រោះ  និងកិច្ច សង្រ្គោះជនរងគ្រោះដោយ សារមីន និង សំណល់ជាតិផ្ទុះពីសង្រ្គាម  ប្រកបដោយប្រសិទ្ធភាព ។

ក្នុង ឱកាស នោះ  ឯកឧត្តម អគ្គរដ្ឋទូត បាន អំពាវនាវឱ្យបន្តនូវ កិច្ចសហប្រតិបត្តិការបន្ថែម ក្នុងចំណោមរដ្ឋជា សមាជិក អាស៊ាន ដើម្បីដោះស្រាយនូវ តម្រូវការរបស់អ្នករស់រានមានជីវិតពីគ្រាប់មីន និង សំណល់ជាតិផ្ទុះ ពី សង្រ្គាម។

លោក ស្រី ប៊ុត រតនា នាយិកា ប្រតិបត្តិ នៃ មជ្ឈមណ្ឌល តំបន់អាស៊ាន សម្រាប់ សកម្មភាព មីន (ARMAC) បាន អបអរសាទរ ចំពោះ ភាព ជា អ្នកដឹកនាំ វិស័យ សកម្មភាព មីន របស់ កម្ពុជា  និង វាយតម្លៃ ខ្ពស់ចំពោះ ការ រួម ចំណែក  និង ការ ផ្តល់ ភាព ជា ដៃគូរបស់ សាធារណរដ្ឋកូរ៉េ ជាមួយ បណ្តាប្រទេស ក្នុង តំបន់ អាស៊ាន  ក្នុង ការ លើក កម្ពស់ កិច្ច សង្រ្គោះ ជនរងគ្រោះ ដោយ សារ មីន  និង សំណល់ជាតិផ្ទុះពីសង្រ្គា ម ។ 

លោក ស្រី  បាន គូសបញ្ជាក់ពីសារៈសំខាន់នៃ ការ ដោះ ស្រាយ បញ្ហាប្រឈម ដូចជា  ធនធាន និង តម្រូវការ ជន រង គ្រោះ ជា ដើម តាមរយៈយុទ្ធសាស្រ្តផ្អែក លើ ទិន្នន័យ ជនរងគ្រោះ និង កិច្ច សហប្រតិបត្តិ ការ ថ្នាក់ តំបន់ ។ ជាមួយ គ្នា នោះ  លោកស្រី  បាន អំពាវនាវ ឱ្យ មាន វិធានការណ៍ នានា ដែល អាចអនុវត្ត បាន ដើម្បី ធានា បាន នូវ ប្រព័ន្ធ គ្រប់ គ្រង ទិន្នន័យ ជនរងគ្រោះមួយ ប្រកប ដោយ ចីរភាព និង បាន បញ្ជាក់ ឡើង វិញ ពី ការ ប្តេជ្ញាចិត្ត របស់ មជ្ឈមណ្ឌលARMAC ក្នុង ការ តស៊ូ មតិសម្រាប់ ជនរងគ្រោះ ដោយ ត្រូវ ធានាបាន ថា ជនរងគ្រោះ ទាំង អស់ ទទួលបាន ការ គាំទ្រ  និងរួម បញ្ចូល ទៅ ក្នុង គោល នយោបាយ ។

តាង នាម រាជរដ្ឋាភិបាល កម្ពុជា  ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់មជ្ឈមណ្ឌល ARMAC ក្នុងការជំរុញភាពជាដៃគូក្នុងតំបន់ និងការជំរុញកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន នៅក្នុងតំបន់អាស៊ាន ហើយ ឯកឧត្តម បានគូសបញ្ជាក់ដែរថា សិក្ខាសាលានេះ ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ជនរងគ្រោះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋកូរ៉េ និងមូលនិធិសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រយ៉ាងសំខាន់ ក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន ការបោសសម្អាតមីន និងការកសាងសមត្ថភាពនៅកម្ពុជា។