ឯកឧត្តម ម៉ាង សុីណេត បានលើកឡើងថាអ្នកវិនិយោគជឿជាក់មក លើរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តបាននិងកំពុងអភិវឌ្ឍន៍យ៉ាងមមាញឹកនាពេលបច្ចុប្បន្ន

ឯកឧត្តម ម៉ាង ស៊ីណេត អភិ បាលខេត្តព្រះសីហនុបានលើកឡើងថា អ្នកវិនិយោគជឿជាក់មកលើរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្ត បាននិងកំពុងអភិវឌ្ឍន៍យ៉ាងមមាញឹកនាពេលបច្ចុប្បន្ន ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍ដូចនេះនៅក្នុងឱកាសដែលបាន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលវឌ្ឍនភាពការសាងសង់សំណង់អាគារនៅក្នុងក្រុងព្រះសីហនុ នាថ្ងៃទី២ខែមករាឆ្នាំ២០២៥ ដើម្បីបង្កើនល្បឿននៃការស្ថាបនាឲ្យបានលឿននិងស្របទៅតាមស្តង់ដា ជាមួយគ្នានោះដែរឯកឧត្តម អភិបាលខេត្តក៏បានកោតសរសើរចំពោះអ្នកវិនិទុនស្របច្បាប់ទាំងអស់កំពុងបាននឹងបោះទីតាំងយកខេត្តព្រះសីហនុក្នុងការអភិវឌ្ឍនៅថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលបានបោះទុនវិនិយោគនៅខេត្តតំបន់ឆ្នេរ នៃប្រទេសកម្ពុជា ដើម្បីជួយបង្កើនការងារ ក៏ដូចបង្កើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ចូលរួមកាត់បន្ថយភាពក្រីក្រ ព្រមទាំងបានជំរុញឲ្យក្រុមហ៊ុនពន្លឿនការងារសាងសង់ នឹងសាងសង់ត្រូវរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ឲ្យបានត្រឹមត្រូវ ដើម្បីធានាថា គម្រោងសាងសង់របស់ក្រុមហ៊ុនអនុត្តតាមលក្ខណស្តង់ដារត្រឹមត្រូវ មិនមានការបំពុលបរិស្ថាននៅជំវិញ ។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនេះដែរឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងថា ទាំងនេះដោយមានការជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុ ដែលធ្វើឲ្យអ្នកវិនិយោគទុនបាននឹងកំពុងអនុវត្តទាំងគម្រោងចាស់និងគម្រោងថ្មីយ៉ាងមមាញឹកទាំងនេះជាសន្ទុះមួយដែលធ្វើឲ្យខេត្តព្រះសីហនុនិងបន្តអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀតពីបច្ចុប្បន្នទៅថ្ងៃអនាគត។
ហើយរដ្ឋបាលខេត្តគាំទ្រនូវគម្រោងសាងសង់បណ្តាក្រុមហ៊ុននានា ហើយរដ្ឋបាលខេត្តរង់ចាំជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាឲ្យបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណាការងារសាងសង់របស់ក្រុមហ៊ុនមានភាពរលូនតាមការគ្រោងទុក។
ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថាដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រចំពោះអ្នកវិនិយោគទុនទាំងអស់ និង សូមជឿជាក់លើរាជរដ្ឋាភិបាល និងសូមបន្តបោះទុនវិនិយោគនៅក្នុងខេត្ត ដើម្បីទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលកម្ពុជា។
ជាក់ស្ដែងនៅថ្ងៃនេះឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍន៍ភាព នៃគម្រោងសាងសង់របស់ក្រុមហ៊ុន ផឹនីនស៊្យូឡឺ បេ អុិនវេសមុិន ឯ.ក (peninsula bay investment co.,ltd.) មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេស និងថ្នាក់ដឹកនាំក្រុមសង្កាត់ចូលរួមផងដែរ។
លោក LAI XIAO BO Project Manager ក្រុមហ៊ុន ផឹនីនស៊្យូឡឺ បេ អុិនវេសមុិន ឯ.ក (Peninsula Bay Investment CO.,LTD.) បានឲ្យដឹងថា គម្រោងនេះចំណាយថវិកា ៥៧៤លានដុល្អាអាមេរិក ស្ថិតនៅទីលានតេជោ ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ និងតាមការវាយតម្លៃចុងក្រោយត្រូវចំណាយអស់ថវិកា ១ពាន់លានដុល្លាអាមេរិក ហើយនៅក្នុងគម្រោងសាងសង់បានធ្វើការបែងចែកជា២តំបន់ គឺតំបន់ Aនិងតំបន់ B តំបន់B អាចសាងសង់រួចរាល់នៅចុងឆ្នាំ២០២៥ និងតំបន់ A គ្រោងនឹងបញ្ចប់ការងារនៅឆ្នាំ២០២៨ ដែលផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា បានប្រមាណជា ៥ .០០០នាក់ ផងដែរ៕