ឯកឧត្តម ម៉ាង ស៊ីណេត ចុះពិនិត្យទីតាំងសាងសង់មណ្ឌលសុខភាពឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ព្រឹកថ្ងៃសៅរទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រី មន្ទីរជំនាញចុះពិនិត្យទីតាំងសាងសង់មណ្ឌលសុខភាព ស្ថិតនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
មណ្ឌលសុខភាពចំនួន១ខ្នង ដែលកំពុងសាងសង់នេះ ជាការជួយឧបត្ថម្ភរបស់សប្បុរសជនជនជាតិអាមេរិក មានទទឹង ៥ម៉ែត្រ បណ្តោយ ២០ម៉ែត្រ ស្មើនឹង ៥បន្ទប់ ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់សប្បុរសជនជនជាតិអាមេរិក ដែលបានបរិច្ចាកថវិកាជួយសាងសង់អគារមណ្ឌលសុខភាពនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដើម្បីជួយសម្រួលការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជន បរទេស អាចមកទទួលសេវាសុខាភិបាលនៅមណ្ឌលសុខភាពក្នុងស្រុកស្ទឹងហាវ ឬក៏អាចមកទទួលសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពបណ្តាក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ គ្រប់ពេលវេលា៕