ឯកឧត្តម ម៉ាង ស៊ីណេត ជួបសំណេះសំណាល និងនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិតផ្តល់ជូនអង្គការម្លប់តាប៉ាង ខេត្តព្រះសីហនុ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញសំណេះសំណាល នាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតផ្តល់ជូនអង្គការម្លប់តាប៉ាង និងពិសារអាហារសាមគ្គ្គីជាមួយកុមារ លោកគ្រូ អ្នកគ្រូ និងបុគ្គលោកអង្គការម្លប់តាប៉ាង នៅមជ្ឍមណ្ឌលសេដ្ឋាច័ន្ទ នាព្រឹកថ្ងៃព្រហស្បត្តិ៍ទី១០ ខែតុលា ឆ្នាំ២០២៤ ដោយមានការ ចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ប្រធាន មន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ ។
លោកស្រី រ័ត្ន ច័ន្ទផល្គុណ នាយិការអង្កការម្លប់តាប៉ាង បានធ្វើរបាយការស្តីពីសកម្មភាពការងាររបស់់អង្គការធ្វើការងារជាមួយអ្នកទទួលផលដែលជាកុមារ និងយុវជនជាង ៦ ០០០នាក់ និងគ្រួសារជាង ៣ ០០០គ្រួសារ ដោយផ្តល់នូវសេវាកម្មមានដូចជា កម្មវិធីសហគមន៍ កម្មវិទីបញ្ជូនកុមារចូលសាលារៀន កម្មវិធីសុខភាព ថែទាំកុមារមានបញ្ហាសុខភាព កម្មវិធីការពារសិទ្ធកុមារ កម្មវិធីចលនាសុវត្ថិភាពកុមា កម្មវិធីកាត់បន្ថយគ្រោះថ្នាក់គ្រឿងញៀន សុរា និងសេវាកម្មផ្ទះរំចង់ កម្មវិធីអប់រំ សិល្បះ កីឡា កម្មវិធីអនាគត ផ្នែកការងារនិងមុខរបរ កម្មវិធីអប់រំសហគមន៍ កម្មវិធីកុមារពិសេស កម្មវិធីថែទាឋំជំនួស និងមណ្ឌលស្នាក់នៅបណ្តោះអាសន្ន ហើយកាលសំណេះសំណាលថ្ងៃនេះមានកុមារ និងយុវជន និងមនុស្សធំចំនួន ៥៧១នាក់ និងបុគ្គលិកចំនួន ២៣០នាក់ ។