ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ អ្នកផលិត មាតិកា គឺបានដើរតូនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង ប៉ុន្តែក៏នាំនូវការពិត និងរក្សាបាននូវសណ្តាប់ធ្នាប់នៅក្នុងសង្គម,
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ អ្នកផលិត មាតិកា គឺបានដើរតូនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង ប៉ុន្តែក៏នាំនូវការពិត និងរក្សាបាននូវសណ្តាប់ធ្នាប់នៅក្នុងសង្គម,
អ្នកផលិតមាតិកា Content Creator ខុសពីក្រុម MMO “ Make Money Online “ គឺគេមិនខ្វល់ពីក្រមសីលធម៍វិជ្ជាជីវៈអ្វីនោះទេ គេគឹតត្រឹមតែចង់បាន Like Comment Shares ដើម្បីទទួលបានលុយពី Facebook TikTok ឬប្រពន្ធ័ផ្សេងៗទៀត,
ឯកឧត្តម រដ្ឋមន្ត្រី បានសំដែងនូវការអរគុណដល់អ្នកបង្កើតមាតិកាទាំងអស់ ដែលបានធ្វើការផលិតនូវមាតិកាយ៉ាងច្រើន ធ្វើអោយប្រជាជនសម្បូរណ៍
Content ក្នុងការមើល ដែលជាចំណុចមួយក្នុងការកាត់បន្ថយនូវ ស្ត្រេស តាមរយៈការទស្សនាមាតិកាដែលកំប្លែងសប្បាយ ។
តាមរយៈនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់ក្រុម អ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម Influencers ត្រូវបន្តផលិត Content មិនត្រឹមតែសម្រាប់ប្រជាជនក្នុងប្រទេសខ្មែរនោះទេ គឺគិតពីការផលិត Content ដែលមានលក្ខណៈនូវតំលៃជាសកល ដើម្បីចូលរួមផ្សព្វផ្សាយដោយផ្ទាល់អំពីការពិតរបស់កម្ពុជា ទៅកាន់ពិភពលោក ដែលជាការផ្តល់ផលប្រយោជន៍ដល់ជាតិ ប្រជាជន របស់ខ្លួន និងចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពបានរឹងមាំ ។
នេះជាប្រសាសន៍របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជួប សំណេះសំណាល និងជូនបណ្ណសរសើរអ្នកបង្កើតមាតិកាជាង ១០០នាក់ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភត្ត្រា ស្នើដល់អ្នកផលិតមាតិកាទាំងអស់ បន្តបង្កើត Content ល្អ ល្បឿនលឿន ហើយសូមគោរពក្រមសីលធម៍វិជ្ជាជីវៈ របស់ប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok Facebook ជាដើម ដោយមិនផ្សាយ រូបអាក្រាត រូបហឹង្សា ការធ្វើអោយ មានការស្អប់រើសអើងជាតិសាសន៍ផ្សេងៗ ហើយក៏ត្រូវគោរពនូវ ក្រមសីលធម៍ក្នុង វិជ្ជាជីវៈសារព័ត៌មាន ទោះបីបងប្អូនជាអ្នកបង្កើតមាតិកាផ្សាយក៏ដោយ តែជាអ្នក ស្ថិតនៅក្នុងចង្កោមនៃវិស័យព័ត៌មាន និងសោតទស្សន៍ ដែលត្រូវគោរពវិជ្ជាជីវៈអោយបានល្អ ។ ដូច្នេះត្រូវបូកបន្ថែមខ្លឹមសារ ល្បឿន ក្រមសីលធម៍ វិជ្ជាជីវៈ រួមជាមួយការពិត និងតម្លៃសម្រាប់ផ្តល់ដល់អ្នកចំណាយពេលទស្សនា ។ ឯកឧត្តម បាន រំលឹកដល់អ្នកផលិតមាតិកា ត្រូវប្រុងប្រយ័ត្នខ្ពស់ គឺប្រសិនបើមានភាព មិនច្បាស់នោះទេសូមកុំផ្សព្វផ្សាយ ព្រោះនៅពេលដែលយើងផ្សព្វផ្សាយនូវព័ត៌មានដែលមិនត្រឹមត្រូវ មិនពិត ព័ត៌មានអាក្រក់ គឺមានការសាយភាយលឿនណាស់ ទោះបីយើងផ្សាយកែតម្រូវវិញមិនសូវមានអ្នកមើលនោះទេ ។ តែទោះជាយ៉ាងណាប្រពន្ធ័ផ្សព្វផ្សាយបុរាណ មាន វិទ្យុ ទូរទស្សន័ ទោះបីការផ្សាយយឺតបន្តិច តែធ្វើអោយមានតុល្យភាពគ្រប់ជ្រុងជ្រោយ ពេញលេញ ។ ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា គ្រោះថ្នាក់បច្ចុប្បន្ននៅក្នុងបណ្តាញទំនាក់ទំនងសង្គមលឿនគឺជាមានគុណសម្បត្តិ និងគុណវិបត្តិ ហើយគុណសម្បត្តិគឺធ្វើអោយប្រជាជនទទួលបានព័ត៌មានលឿន ប៉ុន្តែប្រសិនជាព័ត៌មាននោះខុសនឹងធ្វើអោយគ្រោះថ្នាក់កាន់តែច្រើន ។ បើសិនជាព័ត៌មានក្លែងក្លាយដឹកមុខយើងកាន់តែច្រើន នោះនឹងធ្វើអោយ មានផលប៉ះពាល់កាន់តែច្រើន ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានស្នើដល់ដល់អ្នកផលិតមាតិកា ដែលមានឥទ្ធិពលក្នុងប្រពន្ធ័ផ្សព្វផ្សាយសង្គម ជួយធ្វើការផ្សាយសារបញ្ជ្រាបអប់រំអោយមានការយល់ដឹងពីគ្រោះថ្នាក់នៃការប្រើ ប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស ការគោរពសីលធម៍ក្នុងសង្គម ដើម្បីអោយ សាធារណជនបានយល់ដឹងកាន់តែច្បាស់ ។
ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានជម្រាបជូនថា ការជួបជុំគ្នាជាលើកទី១ រវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយអ្នកបង្កើតមាតិកាសង្គម បរិស្ថាន មនុស្សធម៍ អប់រំ បច្ចេកវិទ្យា ទេសចរណ៍ វប្បធម៍ នៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម ដើម្បីបង្កើតជាថ្នាលអោយមានកិច្ចសហការរវាង ក្រសួងព័ត៌មាន ជាមួយបងប្អូនអ្នកផលិត Content ទាំងអស់ ដែលអាចចូលរួមយ៉ាងសំខាន់ក្នុងការប្រែក្លាយនិន្នាការវិវត្តន៍ថ្មីទាំងនេះ អោយទៅជាកាលានុវត្តភាព ប្រកបដោយថាមពល និងប្រសិទ្ធភាពខ្ពស់ តាមរយៈការរួមគ្នាបង្កើត និងចែករំលែកមាតិកា ចំណេះដឹង ជាគុណប្រយោជន៍ផ្សព្វផ្សាយពី រម្មណីយដ្ឋាន បរិស្ថាន មនុស្សធម៍ ទេសចរណ៍ និងវប្បធម៍របស់ប្រទេសកម្ពុជា ៕