ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កាគោរពគោរពវិញ្ញាណក្ខន្ធឯកឧត្តមបណ្ឌិត Manmohan Singh អតីតនាយករដ្ឋមន្រ្តីឥណ្ឌា

   នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត ម៉ាន់ មូហាន់ស៊ីង ( Manmohan Singh ) អតីតនាយករដ្ឋមន្រ្តីឥណ្ឌា នៅស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ស្ថិតនៅផ្ទះលេខ៥០ ផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

   ឯកឧត្តម បណ្ឌិត Manmohan Singh 

អតីតនាយករដ្ឋមន្រ្តីឥណ្ឌា បានទទួលមរណភាព កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅឯមន្ទីរពេទ្យមួយក្នុងរដ្ឋធានី New Delhi ប្រទេសឥណ្ឌា ក្នុងជន្មាយុ៩២ឆ្នាំ ៕