ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និង អគ្គនាយិកា វិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍ (AIBD) ចុះ MOU រួមគ្នាដើម្បីត្រៀមចាប់ផ្តើមអនុវត្តន៍ការរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែកក្កដា ឆ្នាំ២០២៥,

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និង អគ្គនាយិកា វិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍ (AIBD) ចុះ MOU រួមគ្នាដើម្បីត្រៀមចាប់ផ្តើមអនុវត្តន៍ការរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែកក្កដា ឆ្នាំ២០២៥,
ជាមួយគ្នានៃអង្គសន្និសីទនោះដែរក៏មានកិច្ចប្រជុំរដ្ឋមន្ត្រី អាសុី-ប៉ាសុីហ្វិច ដែលមានបណ្តាប្រទេសជាសមាជិក អាសុី-ប៉ាសុីហ្វិកចំនួន ២៦ប្រទេស ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបប្រជុំពិភាក្សាការងារជាមួយ លោកស្រី Philomena Gnanapragasam អគ្គនាយិកា វិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍ (AIBD) នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ដើម្បីចាប់ផ្តើមដំណើរការងារនៃកិច្ចសហការរួមគ្នាក្នុងការត្រៀមរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ហើយមូលបទសំខាន់នៃអង្គសន្និសីទគឺ “ ប្រព័ន្ធផ្សព្វផ្សាយ ៖ ប្រារព្ធខួប ២០ឆ្នាំនៃភាពឧត្តុងឧត្តម និងទិសដៅទៅមុខ “ ។
កិច្ចប្រជុំរវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង អគ្គនាយិកា វិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍ (AIBD) បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីចាប់ផ្តើមអនុវត្តន៍ការងារត្រៀមរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី២០ ដល់២៥ ខែកក្កដា ឆ្នាំ២០២៥ ដោយគ្រោងអញ្ជើញអ្នកចូលរួមក្នុងសន្និសីទដែលធ្វើកិច្ចការងារក្នុងប្រព័ន្ធផ្សព្វផ្សាយ ជាវាគ្មិនសំខាន់ៗ និងម្ចាស់ឧបត្តម្ភកម្មវិធីប្រមាណ ៧០០នាក់ នៅទូទាំងពិភព ដើម្បីជួយផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍ សម្បត្តិវប្បធម៍ដ៏សម្បូរណ៍បែប ភាពស្រស់ស្អាតនៃកម្ពុជា ជាពិសេសបង្ហាញពីសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ។
ក្រៅពីដំណើរការនៃអង្គសន្និសីទក៏មានជាកិច្ចប្រជុំ និងសិក្ខាសាលាពាក់ព័ន្ធទៅកិច្ចការងារជាច្រើនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយអាសុី-បាសុីហ្វិក ។
ជាការរំលឹកឡើងវិញដែរថា កាលពីថ្ងៃ១០-១៤
ខែមិថុនា ឆ្នាំ២០១៩ ក្រសួងព័ត៌មាន បានរៀបចំកិច្ចប្រជុំកំពូល AMS Siem Reap 2019 នៅលើទឹកដីអង្គរខេត្តសៀមរាប ដោយទទួលបានជោគជ័យ ។
គូររំលឹកដែរថា សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី១៩ បានប្រារព្ធធ្វើឡើងនៅដើមខែកញ្ញា ឆ្នាំ២០២៤ នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលរួមផងដែរ ។ នៅក្នុងការអញ្ជើញចូលរួមនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាលប្រទេសជាសមាជិក ចូលរួមជាមួយកម្ពុជានៅក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញនូវជំហរគាំទ្រ និងសាទរ ៕