ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងការកោត សរសើរដល់ថ្នាក់ដឹកនាំ សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន ដែលបានចូលរួមបំពេញបេសកកម្មរៀបចំដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋទៅកាន់ខេត្តជាប់ព្រំដែន ប្រកបដោយជោគជ័យ,

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងការកោត សរសើរដល់ថ្នាក់ដឹកនាំ សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន ដែលបានចូលរួមបំពេញបេសកកម្មរៀបចំដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋទៅកាន់ខេត្តជាប់ព្រំដែន ប្រកបដោយជោគជ័យ, 

    ក្នុងរយៈពេលកន្លងមកនេះ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន ស.ស.យ.ក. វិស័យព័ត៌មាន បានធ្វើកិច្ចសហការល្អជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំេពញ ក្នុងការបំពេញបេសកកម្មយ៉ាងសំខាន់ចូលរួមរៀបចំដំណើរទស្សនកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់តំបន់តាមព្រំដែនភាគឦសាននៃប្រទេស ក្នុងចំនួន ៥ខេត្ត ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងខេត្តរនៈគិរី ដែលក្រសួងព័ត៌មានជាអ្នកសម្របសម្រួលរៀបចំ បានដោយជោគជ័យ ។

   ក្នុងឱកាសអនុញ្ញាតឱ្យក្រុមការងារ ស.ស.យ.ក. វិស័យព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ចូលជួបសំដែងការគួរសម នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការងាររបស់ថ្នាក់ដឹកនាំ សមាជិកទាំងអស់ នៃស.ស.យ.ក វិស័យព័ត៌មាន ក្នុងសកម្មភាពមនុស្សធម៍ កិច្ចការងារសង្គម ក្នុងវិស័យកីឡា ព្រមទាំងសកម្មភាពជាច្រើនទៀតដែលបំរើដល់វិស័យព័ត៌មាន និងសង្គមជាតិ ។ តាមរយៈនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការតម្រង់ទិសដល់ក្រុមការងារ ស.ស.យ.ក វិស័យព័ត៌មាន ត្រូវបន្តពង្រេឹងសាមគ្គីភាព និងមានកិច្ចសហការល្អជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា គ្រប់បណ្តាក្រសួង ស្ថាប័ន ទាំងអស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រីកបេសកកម្ម និងកិច្ចការងាររបស់ខ្លួន ក្នុងការបន្តចូលរួមចំណែកសម្រាប់សកម្មភាពសង្គម ការងារមនុស្សធម៍ និងកិច្ចការងារដ៏ទៃទៀតដែលបំរើផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ និងប្រទេសជាតិអោយបានកាន់តែរីកចម្រើនបន្ថែមទៀត ។ 

   ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន បានជម្រាបពីដំណើរការងាររួមរបស់ ស.ស.យ.ក. វិស័យព័ត៌មាន តាំងពីឆ្នាំ២០១៧ ដែលកាលនោះមានសមាជិកតែជាង ១៩០នាក់ប៉ុណ្ណោះ តែមកដល់ពេលនេះមានសមាជិកចុះឈ្មោះចូលថ្មីបន្ថែមកើនរហូតចំនួន ៤៣៦នាក់ ។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ស.ស.យ.ក.វិស័យព័ត៌មាន តែងតែចូលរួមក្នុងសកម្មភាពការងារសង្គមបានជាច្រើន ព្រមទាំងសកម្មភាពផ្សេងៗមួយចំនួនជាមួយរាជរដ្ឋាភិបាល បណ្តាក្រសួង ស្ថាប័ន ពិសេសបានបំពេញតូនាទី និងកិច្ចការងារស្របតាមផែនការដែលបានដាក់ចេញ ដោយ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ 

  នៅក្នុងឱកាសនេះដែរ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន បានគោរពស្នើសុំ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើជាប្រធានកិក្តិយស សហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន ដើម្បីជួយតម្រង់ឲ្យសកម្មភាពការងាររបស់ ស.ស.យ.ក. វិស័យព័ត៌មាន បានកាន់តែរីកចម្រើនបន្ថែមទៀត ។

   ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ឯកភាពទទួលធ្វើជាប្រធានកិត្តិយស សហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន នៃក្រសួងព័ត៌មាន ៕