ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការសិក្សារបស់និស្សិតត្រូវតែផ្សារភ្ជាប់ជាមួយការងារជាក់ស្តែង ដកស្រង់បទពិសោធន៍ ដើម្បីតម្រង់ទិសដល់ការសិក្សាឲ្យស្របតាមឧបនិស្ស័យដែលខ្លួនចង់រៀន និងធ្វើការងារចំជំនាញ ដូច្នេះហើយ ឯកឧត្តម រដ្ឋមន្ត្រី បានលើកទឹកចិត្តដល់និស្សិតដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា ត្រូវឆ្លៀតពេលមកធ្វើការសិក្សា ស្រាវជ្រាវស្វែងយល់បន្ថែម ដើម្បីតម្រង់ទិសដល់ការសិក្សារបស់យើងឲ្យបានល្អ ។ ការដកស្រង់បទពិសោធន៍នេះ គឺជាការត្រៀមខ្លួនយើងរួចជាស្រាច់នៅក្នុងក្របខណ្ឌជាមន្ត្រីរាជការ ឬជាអ្នកបំរើការងារនៅក្នុងវិស័យឯកជនផ្សេងៗ ។ 

ដូច្នេះហើយ ឯកឧត្តម រដ្ឋមន្ត្រី បានលើកទឹកចិត្តដល់និស្សិតដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា ត្រូវឆ្លៀតពេលមកធ្វើការសិក្សា ស្រាវជ្រាវស្វែងយល់បន្ថែម ដើម្បីតម្រង់ទិសដល់ការសិក្សារបស់យើងឲ្យបានល្អ ។ ការដកស្រង់បទពិសោធន៍នេះ គឺជាការត្រៀមខ្លួនយើងរួចជាស្រាច់នៅក្នុងក្របខណ្ឌជាមន្ត្រីរាជការ ឬជាអ្នកបំរើការងារនៅក្នុងវិស័យឯកជនផ្សេងៗ ។ 

  នេះគឺជាចំណុចសំខាន់ដែល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនដល់ សិស្ស និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជិត ២០០អង្គ នាក់ដែលបានមកធ្វើទស្សនកិច្ចសិក្សានៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ។

   ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សិស្ស និស្សិតនាឱកាសនេះ ធ្វើឡើងស្ថិតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិ បត្តិការរវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីបើកឱកាសឲ្យសិស្ស និស្សិតដែលកំពុងសិក្សានៅសាលាប៊ែលធីអាចផ្សារភ្ជាប់ការសិក្សាអំពីទ្រឹស្តី និងការអនុវត្ត បើសិនជាយើងមិនបានផ្សារភ្ជាប់រវាងការសិក្សា ជាមួយទ្រឹស្តីនោះទេ គឺជួបការលំបាកនៅពេលចេញទៅធ្វើការងារ ។

  នៅក្នុងឱកាសនេះធ្វើការចែករំលែកបទពិសោធន៍ និងសារៈសំខាន់របស់ក្រសួងព័ត៌មាន លើការងារគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ ការងារគ្រប់គ្រងសាធារណៈមតិ 

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីតួនាទីសំខាន់របស់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដោយបានបញ្ជាក់ថា មនុស្សត្រូវការព័ត៌មានជាចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ, មនុស្ស និងព័ត៌មានមិនអាចកាត់ផ្តាច់ចេញពីគ្នាសារព័ត៌មានជាអំណាចទី៤ ហើយប្រព័ន្ធផ្សព្វផ្សាយជាយន្តការចែករំលែកព័ត៌មានសម្រាប់ ចំណេះដឹងសង្គម ដែលជាមូលដ្ឋានក្នុងការសម្រចចិត្តត្រឹមត្រូវ ឬខុស សារព័ត៌មានធ្វើឱ្យមានស្ថិរភាព ឬចលាចលក្នុងសង្គម,សារព័ត៌មានដើរតួក្នុងការឆ្លុះបញ្ចាំងពីតថភាពពិត។ អ្វីដែលសំខាន់ដែរនោះ ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតជាសំខាន់លើការធានាឱ្យបាននូវសន្តិសុខព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ហើយភាពជឿជាក់នៃស្ថាប័នសារព័ត៌មាន មិនមែនគ្រាន់តែជាបញ្ហានៃក្រមសីលធម៌អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិ និងស្ថិរភាពសង្គមរបស់យើងផងដែរ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការចែករំលែកដល់និស្សិតដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា ឱ្យបន្តខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ ប្រមូលឯកសារផ្សេងៗបន្ថែមទៀត ដើម្បីក្លាយជាទុននៃចំណេះដឹងសម្រាប់ចូលរួមចំណែកបម្រើសង្គមជាតិកាន់តែរីកចម្រើន។  តាមរយៈនេះក្រសួងព័ត៌មាន គឺបើកចំហជានិច្ច ឱ្យសិស្សនិស្សិត មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីកិច្ចការងាររបស់ក្រសួងព័ត៌មាន ។  ការបើកចំហននេះ មានសិស្សនិស្សិតប្រមាណជាង ១ ០០០នាក់បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីកិច្ចការងាររបស់ក្រសួងព័ត៌មាន ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មានបានធ្វើបទបង្ហាញជូនដល់សិស្ស និស្សិតឱ្យបានយល់ដឹងច្រើនផងដែរ ។

   ការធ្វើទស្សនកិច្ចរបស់ សិស្ស និងនិស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងគោលបំណងដើម្បីឱ្យបានយល់ដឹងអំពីការបំពេញកិច្ចការងារ បទពិសោធន៍ ទ្រឹស្ដីដែលបានសិក្សានៅក្នុងថ្នាក់មកអនុវត្តផ្ទាល់។ ជាពិសេស ទស្សនកិច្ចសិក្សាមួយនេះ អាចជួយពង្រឹងកិច្ចសហប្រត្តិបត្តិការរវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងក្រសួងព័ត៌មាន ហើយក៏ជាឱកាសការងារដ៏ល្អមួយសម្រាប់និស្សិតផងដែរ ៕