ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ៖ ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៧លាននាក់ បើធៀបនិងឆ្នាំ២០២៣ កើនឡើង ២២.៩%, ហើយកើនលើសឆ្នាំ២០១៩ ចំនួន ១.៤% គឺ ៦,៦លាននាក់ មុនផ្ទុះជំងឺកូវីដ-១៩ ,
នេះជាតូលេខដែលលើកឡើងដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសអញ្ជើញថ្លែងក្នុង «ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានជម្រាបជូនថា ប្រទេសកម្ពុជានៅឆ្នាំ២០២៤ កន្លងទៅនេះ គឺទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦, ៧លាននាក់ លើសឆ្នាំ២០១៩ ចំនួន ១.៤% បើធៀប និងកើនលើសឆ្នាំ២០២៣ ចំនួន ២២.៩% ។
ជាទិសដៅឆ្នាំបន្តទៀត ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានលើកបង្ហាញពីសក្តានុពលទេសចរណ៍ និងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ហើយតាមរយៈកិច្ចការងារសំខាន់ៗនានាជាច្រើនដែលបានដាក់ចេញ ឯកឧត្តម រដ្ឋមន្ត្រី ស្នើដល់អ្នកសារព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រ ប្រធានបទរបស់ក្រសួងទេសចរណ៍ គឺ “ ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍ “
“ ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងប្រឆាំងព័ត៌មានក្លែងក្លាយ” ៕
ទាក់ការលើកទឹកចិត្តអោយភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើនថែមទៀតនោះ កាលពីចុងខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival អោយមកនៅក្នុង Ecosystem តែមួយរបស់រាជរដ្ឋាភិបាល និងបញ្ចុះតំលៃទិដ្ឋកាអេឡិកត្រូនិក ( e-Visa ) ប្រភេទទេសចរ ( T ) និងប្រភេទធម្មតា ( E ) ឲ្យបានសមស្រប ក្នុងគោលដៅផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ និងទេសចរដែលចូលមកប្រទេសកម្ពុជា ៕